ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ស៊ីម៉ងត៍ចំនួន២០តោន ដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដើម្បីសាងសង់ហេដ្ឋារចនា សំណង់នានា នៅក្នុងទីបញ្ជាការ

ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចាត់ក្រុមការងារជំនួយការ តាមរយះ អនុសេនីយ៍ឯក វ៉ាំង សុភា បាននាំយកស៊ីម៉ងត៍ចំនួន ២០តោន ប្រគល់ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ប្រចាំទិសទី១ប្រាសាទព្រះវិហារ ដែលកំពុងតែសាងសង់ហេដ្ឋារចនា សំណង់អគារនានា នៅក្នុងទីបញ្ជាការ ដើម្បីប្រយោជន៍នៅក្នុងវិស័យការពារជាតិមាតុភូមិ។

ពិធីនេះប្រគល់ទទួលអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើង នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរង តំណាងឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ព្រមទាំង នាយទាហាន ពលទាហាន ជាច្រើនរូបទៀត។

បន្ទាប់ពីពិធីប្រគល់ទទួលបានបញ្ចប់ អនុសេនីយ៍ឯក វ៉ាំង សុភា ព្រមជាមួយនឹងក្រុមការងារបានអញ្ជើញបន្តដំណើរ ចុះត្រួតពិនិត្យមើលឃ្លាំងសម្រាប់ដាក់អាវុធ គ្រាប់ នឹងសំណង់អាគារដែលកំពុងបន្តសាងសង់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៧។

ជាមួយនឹងដំណើរបន្តចុះត្រួតពិនិត្យ មើលការរៀបចំសាងសង់ហេដ្ឋារចនា សំណង់នានានោះដែរ ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាសន៍ថា ជំនួសមុខអោយ ឯកឧត្តម មេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអនុសេនីយ៍ឯក វ៉ាំង សុភា និងក្រុមការងារ ដែលបាននាំយកអំណោយដ៍ថ្លៃថ្លា របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ ដែលជានិច្ចកាលតែងតែជួយទំនុកបំរ៉ុង ទាំងសម្ភារៈ មធ្យោបាយ និងថវិកា ក្នុងការទ្រទ្រង់កសាងអង្គភាព ក៏ដូចជាជួយអភិវឌ្ឍន៍ លើកស្ទួយជីវភាពគ្រួសារកងទ័ព ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

ឧត្តមសេនីយ៍ត្រី ប៉ែន សាវឿត បានបន្តទៀតថា ក្រោមការយកចិត្តទុកដាក់ និងការណែនាំរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានបន្តការងារក្នុងការកសាង ជួសជុលសំណង់អគារ និងផ្ទះស្នាក់នៅរបស់កងទ័ពបន្ថែម ដល់យោធិននៅក្នុងអង្គភាព ព្រមជាមួយនឹងការងារបង្កបង្កើនផល និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារទ័ព។ ពិសេសចូលរួមចំណែក ក្នុងផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *