ព្រះវិហារៈ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាស ទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកឆែប ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដែលពិធីនេះប្រារព្វធ្វើឡើងនៅ សាលាស្រុកឆែប។ នៅក្នុងឱកាសនោះដែរលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមជូនសមាជិក សមាជិកា អនុសាខាទាំងអស់ ត្រូវ បន្តរក្សាសាមគ្គីផ្ទៃក្នុងអោយបានកាន់តែជិតស្នទ្ធ និងសុខដុមរមណីកម្ម ។ បន្តពង្រឹងសមត្ថភាពមន្ត្រីអនុសាខា ។ បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញ ការងារតាមគោលការណ៍ទាំង៧ របស់ចលនា ធ្វើសកម្មភាពដូចភ្លៀងរលឹម ។ បន្តពង្រឹង ពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជា អោយនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករនៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព ។ បន្តការគាំទ្រ ពង្រឹង ពង្រីក សមាជិកភាព និងកៀរគរសប្បុរសជន បន្តលើកកម្ពស់ចងក្រងឯកសារ ថែទាំសមិទ្ធផលរបស់កាកបាទ ក្រហមកម្ពុជា ដែលផ្តល់ជូនសហគមន៍ ។ បន្តពង្រឹង និងលើកកម្ពស់របបរាយការណ៍ សកម្មភាព និងរបាយ ការណ៍វឌ្ឍនភាពរបស់អនុសាខា និងផ្តល់របាយការណ៍ មកសាខាអោយបានទាន់វេលា ។ បន្ទាប់មក ឯកឧត្តម យ៉ុង គឹមហ៊ាន នាយកប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ជូនដល់សមាជិក សមាជិកា គណៈកិត្តិយសគណៈ កម្មាធិការអនុសាខា ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិ ផងដែរ ។