ព្រះវិហារៈ នាព្រឹកថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២១ នេះ សាលាក្រុងព្រះវិហារ បើកកិច្ចប្រជុំ សិក្សានិងចងក្រងឯកសារទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់និងអាស្រ័យផល ជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ និងចុះពិនិត្យជាក់ស្ដែងមានចំនួន៦ភូមិស្ថិតនៅក្នុងក្រងព្រះវិហារ ខេតព្រះវិហារ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារពិនិត្យសិក្សានិងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង ក្នុងតំបន់ការពារធម្មជាតិគូលែន ព្រណ្មទេព ខេត្តព្រះវិហារ។
កិច្ចប្រជុំនេះមានសហប្រតិបត្តិការ ចូលរួម ឯកឧត្ដម ស៊ូ សិរី អភិបាលរង តំណាង ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្ដម ស៊ុន ចាន់ដារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងព្រះវិហារ អស់លោក លោកស្រី ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។ ក្រោយពីបានប្រជុំពិនិត្យពិភាក្សាគ្នារួចមក អាជ្ញាធរក្រុងព្រះវិហារ បានធ្វើបទបង្ហាញពីទីតាំងពាក់ព័ន្ធចំនួន៦ភូមិនិងទំហំដីដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្ដែងមានដូច ១/ភូមិកំពង់ចំលង ២/ភូមិអភិវឌ្ឍន ៣/ភូមិឯភាព ៤/ភូមិស្ថាពរ ៥/ភូមិស្រះឈូក៦/ភូមិដំណាក់។
គួបញ្ជាក់ថា ក្នុងក្រុងព្រះវិហារជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង៨នៃខេត្តព្រះវិហារ មានព្រំប្រទល់ខាងកើតជាប់និងឃុំប្រមេរ ខាងលិចជាប់និងឃុំឈានមុខ ខាងជើងជាប់និងឃុំពោធ និងខាងត្បូងជាប់ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ។ក្រុងព្រះវិហារចែកចេញជា០២សង្កាត់ ២០ភូមិមានផ្ទៃដីសរុប២៨ ,៤៨៨ហិចតា មានប្រជាជនសរុប២៣,៤៩២នាក់ ហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលក្នុង៦ភូមិស្ថិតក្នុងក្រុងព្រះវិហារនេះ មានថាសង្ឃឹមនិងទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់ពីរដ្ឋាភិបាលនៅពេលខាងមុខនេះផងដែរ៕