បញ្ជូនបុរសម្នាក់ទៅពន្ធនាគារ តាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ចៅក្រមសាលាដំបូងខេត្ត ពាក់ព័ន្ធនឹងបទញុះញង់ឱ្យប្រព្រឹត្តិបទល្មើសឧក្រិដ្ឋជាអាទិ៍

ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ ត្រូវបាន លោក ប៊ិន សក្តា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ញុះញង់ឱ្យប្រព្រឹត្តិឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដែលប្រព្រឹត្តិនៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា លេខ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

ហេតុការណ៍នាំខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១ និង០០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយកម្លាំងជំនាញការិយាល័យសន្តិសុខផ្ទៃក្នុង នៃផែនការងារសន្តិសុខ ស្នងការ ដ្ឋាននគរបាលខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យ មាន ឈ្មោះ គង់ រិទ្ធ ហៅចូច ភេទប្រុស អាយុ៤១ឆ្នាំ ជាកម្មករ មានស្រុកកំណើត នៅភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ ចាម បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តឈុនបុរី ប្រទេសថៃ មានប្រពន្ធ ឈ្មោះ ម៉ី ជូ មានកូនចំនួន២នាក់ ។

បើតាមប្រភពដីការបស់លោក ប៊ិន សក្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងថា ៖ តាមដីកាលេខ៣៩ ត.ព្រ/២១ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងលោកបានសម្រេចបញ្ជា ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណ: ធ្វើការនាំខ្លួនជនត្រូវចោទ ឈ្មោះ គង់ រិទ្ធ (មានសាវតាជាតិដូចខាងលើ) ទៅពន្ធនាគារខេត្តប៉ៃលិន ដោយអនុវត្ត ឱ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់ ។ ប្រភពបន្តទៀតថា បង្គាប់ឱ្យលោកប្រធានពន្ធនាគារខេត្តប៉ៃលិន ទទួល និងឃុំខ្លួន ជននេះ រយ:ពេលអតិបរិមា មិនលើសពី៤ខែ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តទៅ បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណ:ទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ សហការអនុ វត្ត ឱ្យបានល្អនៅក្នុងករណីចាំបាច់ ។ ប្រភពបញ្ជាក់ថា លោកចៅក្រមសាលាដំបូងខេត្តប៉ៃលិន ក៏បានជូនជារបារយការណ៍ ដល់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិនជ្រាបជាដំណឹងផងដែរ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *