ជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណី រក្សា ទុក សារធាតុ ញៀន ខុសច្បាប់ ត្រូវ បានសមត្ថកិច្ច នគរបាល ឃាត់ខ្លួន

កំពង់ស្ពឺ   កាលពីថៃ្ង ទី ២៦  ខែមករា  ឆ្នាំ ២០២១ នេះ កំ លាំងនគ របាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំស្រួ ច  ចុះល្បាត ក្នុងភូមិ សាស្ត្រ  ភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច បានប្រទះឃើញ មុខសញ្ញា  ប្រើប្រាស់ គ្រឿងញៀន ម្នាក់ ឈ្មោះ  ខាត់ សៅរឹត ភេ ទប្រុស  អាយុ២០ឆ្នាំ  នៅភូមិត្នោតព្រែក  ឃុំតាំងស្យា ស្រុកភ្នំស្រួច រកឃេីញ ម្សៅក្រាមពណ៍ សថ្លាចំនួន  ០២  កញ្ចប់តូច សង្ស័យជាគ្រឿងញៀន រួមជា មួយ មធ្យោបាយ  ម៉ូតូ០១គ្រឿង  ម៉ាកMSLAZ ពណ៍ សលាយខ្មៅ  គ្មានស្លាកលេខ ក្រោយសាកសួរ ជន សង្ស័យ ឆ្លើយថា  ខ្លួនទិញថ្នាំញៀនពីរឈ្មោះ  នួន សាមិត ។ ដោយបានការចង្អុលណែនាំពីលោកឧត្ដមសេនី យ៍ទោ  សម  សាមួន  ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ  និងបា ន ការសម្របសម្រួល នីតិវិធី  ពី ព្រះរាជអាជ្ញា  នៃអយ្យ ការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ   សមត្ថកិ ច្ច បានឃា ត់ខ្លួន  ឈ្មោះ  នួន សាមិត ភេទស្រី   អាយុ ៥៩ឆ្នាំ  នៅ ចំនុចរោងបឹងស្រែ  ស្ថិតក្នុងភូមិក្រាំងធំ ឃុំតាំងសំរោ ង ស្រុកភ្នំស្រួច បន្ត ឆែកឆេរ រកឃើញ ម្សៅក្រាមពណ៍សថ្លា  ចំនួន ១៥ កញ្ចប់តូច តាមចម្លេី យ បឋម   គឺ ជា គ្រឿង ញៀ ន ប្រាក ដ មែន (ច្រកសម្រាប់លក់)។  ជនសង្ស័យ ទាំង ២នាក់  រួមទាំងវត្ថុតាងជំនា ញបាន បញ្ជូន មកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បី ធ្វើ ការសាក សួរ  និងកសាងសំណុំរឿង ចាត់ការ តា ម និតិវិធី៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *