ចាត់ទុកថាជាមហារសំណាងទៅចុះព្រោះផ្ទុះមីនតោនមួយគ្រាប់ខូចត្រាក់ទ័រស្ទើរទាំងស្រុង តែជនរងគ្រោះត្រឹមតែរងរបួសស្រាល

ខេត្តបាត់ដំបងៈ  នៅព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ ២០២១ វេលា ម៉ោ ង១០និង៣០ នាទី នៅចំណុចភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីផ្ទុះមីនតោនមួយករណីក្នុងពេលដែល បុរសជាអ្នកស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេឈ្មោះ ឌុល គង់ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំ ពៅលូន ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីចម្ការមួយកន្លែងជារបស់ឈ្មោះពៅ គឹមហ៊ាង ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅរាជធានីភ្នំពេញកង់ក្រោយត្រាក់ទ័របានជាន់លើមីនតោនមួយគ្រាប់ដែលកប់ទុកក្នុងដីតាំងពីសម័យសង្រ្គាមបណ្តាលឱ្យផ្ទុះឡើងយ៉ាងកក្រើកដីនិងបណ្តាលឱ្យខូខាតត្រាក់ទ័រស្ទើរ ទាំងស្រុង តែករណីនេះចាត់ទុកថាជាមហារសំណាងណាស់ដែលជងរងគ្រោះគ្រាន់តែទទួលរងរបួសស្រាលតែប៉ុណ្ណោះ។

ភ្លាមៗជនរងគ្រោះត្រូវបាននាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន  ហើយ រហូតដល់ពេលនេះស្ថានភាពជនរងគ្រោះបានល្អប្រសើរ រួចផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ។ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលស្រុកសំពៅលូនបានបញ្ជាក់ថា ដីចម្ការដែល កើតឧប្បត្តិហេតុផ្ទុះមីនតោននាថ្ងៃនេះ គឺ ជាដីចម្ការដែលម្ចាស់គាត់បានភ្ជួររាស់ដាំដំណាំជា ច្រើនឆ្នាំកន្លងមកហើយ មិនដែលមាន ឧប្បត្តិ ហេតុបែបនេះទេទើបតែពេលនេះក៏ជួបប្រទះនូវឧប្បត្តិហេតុបែបនេះតែម្តង។ សូមជម្រាបជូនថា ទឹកដីព្រំដែនគឺជាទីតាំងសមរ ភូមិសង្រ្គាមប្រយុទ្ធគ្នា រវាងគាគីខ្មែរពីអតីតកាល ហើយទីនោះនៅបន្សល់ទុកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កប់នៅក្នុងដីនិងនៅលើដីនៅឡើយ។ យូរៗម្តងឧប្បត្តិហេតុដែល បង្កដោយយុទ្ធភ័ណ្ឌទាំងនេះ តែងបង្កឱ្យកើតនូវសោកនាដកម្មដល់អាយុជីវិត មនុស្សនិងអន្តរាយទ្រព្យសម្បត្តិទៀតផង៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *