ព្រះវិហារៈ នាព្រឹក ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១នេះ នៅទីបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២១ របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។ អបដំណើរដោយ ឯកឧត្ដ ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានកិត្តិយសសមាគមនអតីតយុទ្ធជនកម្ពុជាខេត្ត និងមានការចូលរួមឯកឧត្ដម អស់លោកសមាជិកសមាជិការប្រធានអនុប្រធានសាខាសមាគមនក្រុមការងារតាមបណ្ដាអង្គភាពចំណុះខេត្តព្រះវិហារជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំបូកសារុបគ្រប់គ្រងគ្រោះមហន្តរាយនិងគ្រប់គ្រងសមាគមនអតីតយុទ្ធជន ឯកឧត្ដម ប្រាក់ សុវណ្ណប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានអានរបាយការណជូន ទេសរដ្ឋមន្រ្តីជ្រាប ពីបញ្ហាសកម្មភាពចុះជួយដល់ប្រជាពលរដ្ឋជួបបញ្ហាក្នុងឆ្នាំ២០២០បានល្អប្រសើរ។ ចំណែកការគ្រប់គ្រងសមាជិកសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ មានអតីតយុទ្ធជនចំនួន២១៤៥នាក់ ចំនួននាក់បានចូលជាសមាជិកសមាគមន១៨២១នាក់! រួមមានជនពិការ ៧៤៩នាក់ និវត្តនជន៧១៧នាក់ បាត់បងសមត្ថភាព៥៩នាក់ គ្រួសារពលី២៥៣នាក់ គ្រួសារជនមរណៈ៤៣នាក់ផងដែរ សកម្មភាពសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តសាងសង់ផ្ទះជួនអតីតយុទ្ធជនក្នុងឆ្នាំ២០១៦បានចំនួន៨ខ្នង ២០១៧បាន៦ខ្នង ២០១៨បាន៧ខ្នង ២០១៩បាន២៩ខ្នង ២០២០បាន១៨ខ្នង ២០២១គិតត្រឹមខែមករានេះបាន៣ខ្នង សារុប៧១ខ្នងផ្ទះផងដែរ។ អំពីប្រគល់ថវិការបេឡាមរណៈសង្រ្គោះក្នុងឆ្នាំ២០២០មានចំនួនសារុប៣០គ្រួសារស្មើរថវិការ១២០លានរៀលរួមចំណែកចូលបុណ្យបន្ថែម២លាន២៥មឺនរួមនិងសម្ភារមួយចំនួនទៀត។
ក្នុងកិច្ចប្របូកសារុបលទ្ធផលឆ្នាំ២០២០និងបន្តការងារ២០២១នេះដែរ ឯកឧត្ដម ទេសរដ្ឋមន្រ្តី គន់ គីម បានជម្រុញដល់អាជ្ញាធរខេត្តធ្វើយ៉ាងណាត្រូវតែបន្តរកដីធ្លីសម្រាប់ផ្ដល់ជូនគ្រួសារអតីតយុទ្ធដែលគ្មានលទ្ធភាពគ្មានដីគ្មានផ្ទះសម្រាប់ស្នាក់នៅដូចប្រជាជនដទៃ ដើម្បីតបស្នងសងគុណដល់ពួកគាត់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ក្នុងកិច្ចការពារជាតិមាតុភូមិ បូរណភាពទឹកដី រហូតដល់អ្នកខ្លះបាត់បង់អាយុជីវិត ឯអ្នកខ្លះទៀតក៏ធ្លាក់ខ្លួនពិការផងដែរ ចឹងហើយយើងត្រូវតែគិតគួដល់ពួកគាត់មិនថា ជាប់ពាក់ព័ន្ធនិន្នាការនយោបាយណាឡើយ៕