ខេត្តកំពង់ឆ្នាំង: ស្ត្រីមេម៉ាយម្នាក់ត្រូវបានឃាតករដៃដល់អារកសម្លាប់ចោលនៅលើផ្ទះបន្សល់កូនតូចៗ៣នាក់ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង 1 រំលងអាធ្រាត្រឈានចូលថ្ងៃទី 25 មករា 2021 នៅចំណុចភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។អធិការនគរបាលស្រុកទឹកផុសលោកវីរៈសេនីយ៍ឯក ខេមវិបុល បានឲ្យដឹងនៅវេលាម៉ង៤និង២៩នាទីល្ងាចថ្ងៃទី 25 មករា 2021នេះស្ត្រីរងគ្រោះមានឈ្មោះ អឿនណេន ភេទស្រីអាយុ ៣៥ឆ្នាំជាស្ត្រីមេម៉ាយកូន៣នាក់នៅក្នុងបន្ទុករសនៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ ។
សមត្ថកិច្ចបានអោយដឹងទៀតថាជនដៃដល់ក្នុងករណីឃាតកម្មខាងលើនេះគេបានស្គាល់អត្តសញ្ញាណហើយ
ក្រោយពេលកើតហេតុជនដៃដល់ជាឃាតករបានរតគេចខ្លួនបាត់ដោយទុកចោលសាសពស្ត្រីរងគ្រោះនៅក្នុងថ្លុកឈាម ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យទៅលើករណីប្រចណ្ឌទៅលើស្ត្រីរងគ្រោះខាងលើ ។ក្រោយការពិនិត្យសាកសពរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ករណីឃាតកម្មខាងលើនេះសមត្ថកិច្ចកុំពង់បើកការស្រាវជ្រាវបន្ទាន់តាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសនៅចំពោះច្បាប់ផងដែរ ៕ដោយសុក្ខារិន(ព័ត៌មានបឋម)