ខេត្តពោធិ៍សាត់ ៖អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល រួមនិងមន្ត្រីនគបាលក្រុងជាច្រើននាក់ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបណ្តាបន្ទប់ផ្ទះសំណាក់៣កន្លែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានចំនួន១១នាក់ រួមទាំងដកហូតនូវឧបករណ៍ដែលជាវត្ថុតាងរួម និងសម្ភារមួយចំនួនទៀត។
នៅក្នុងកិច្ចប្រតិបត្តិការចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់និងបន្ទប់ជួលខាងលើនេះដឹកនាំបញ្ជាដោយអធិការនគរបាលក្រុងពោធិ៍សាត់លោក វរសេនីយ៍ឯក យឹម ស៊ាងហៃ បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១និង៤៧នាទីថ្ងៃទី២៥មករា២០២១នេះថានៅក្នុងប្រតិបត្តិការនេះទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទុះសំណាក់យីហោ យិនស៊ិនថ្មី ដែលស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ បាននាំខ្លួនជនសង្ស័យប្រុសស្រីទៅសាកសួរចំនួន៥នាក់ រួមទាំងឧបករណ៍ជាវត្ថុតាង និងសម្ភារផ្សេងៗមួយចំនួនផង ។
ដោយឡែកទីតាំងទី២-នៅបន្ទប់មួយនៃផ្ទះសំណាក់យីហោ ហេងហេង ដែលស្ថិតនៅក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ពុំបានលទ្ធផលទេ និងទីតាំងទី៣-ស្ថិតនៅបន្ទប់លេខ២ និងលេខ៨ នៃផ្ទះសំណាក់យីហោ ម្លិះ ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាលទ្ធផល ដកហូតបាននូវឧបករណ៍ជាវត្ថុតាងពាក់ព័ន្ធសារធាតុញៀនជាច្រើន រួមទាំងសម្ភារមួយចំនួនទៀត ។
លោកអធិការក្រុងពោធិ៍សាត់បានបញ្ជាក់ឲ្យដឹងទៀតថាបន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យជាប់ពាក់ព័ន្ធទាំងអស់រួមទាំងឧបករណ៍ដែលជាវត្ថុតាងនិងសម្ភារបាននាំយកទៅសាកសួបន្តនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។
ដោយមួយចំនួនត្រូវយកទៅធ្វើតេស្តទឹកនោមគ្រាន់ដែលជាអ្នកប្រើប្រាស់អោយឪពុកម្តាយមកធានាធ្វើកិច្ចសន្យាយកកូនទៅអប់រំណែនាំ ។
ដោយឡែកនាក់ជាប់ពាក់ពន្ធមានថ្នាំញៀនត្រូវធ្វើការសាកសួរនិងកសាងឯកសារបញ្ជូនថ្ងៃនេះតែម្តងតែបើសាកសួមិនទាន់ទេសមត្ថកិច្ចគ្រោងនិងបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៅថ្ងៃស្អែកផងដែរ៕ ដោយសុក្ខារិន