ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ លោកជំទាវតុងណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង លោកជំទាវ ប្រាក់ សាកន សមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិកសម្ពន្ធយុវជនស្រឡាញ់សន្តិភាពសាខាស្រុកទឹកផុស រួមជាមួយ សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍស្រុកទឹកផុស បានសួរសុខទុក្ខនិងបាននាំយកអំណោយប្រគល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដែលមានម្ចាស់ផ្ទះឈ្មោះ ស៊ិន រ៉ា និងប្រពន្ធ ឈ្មោះសោម ម៉ៅ ដែរមានកូន២នាក់នៅក្នុងបន្ទុករស់នៅភូមិ ទ័ពតាឡាត់. ឃុំជៀប .ស្រុកទឹកផុស .ខេត្តកំពង់ឆ្នាំង ។
អំណោយដែលនាំយកមកប្រគល់ជូនរួមមាន :ថវិកាសរុប ២៥ម៉ឺនរៀល.អង្ករ៣បេស្មើ៧០គីឡូ .ទឹកសុទ្ធ ១កេស.ទឹកផ្លែឈើ ១កេសមី ៣កេស .ទឹកត្រី ២យួរ .ទឹកស៊ីអ៉ីវ ១យួរ.សាប៊ូដុំមួយថង់.សារ៉ុង ៣ក្រម៉ា២.ម៉ាស ១ប្រអប់ អាលកុល២ដប ។
នៅរសៀលថ្ងៃដដែលនេះផងដែរលោកជំទាវ.តុងណារី.សមាជិកក្រុមប្រឹក្សាខេត្តនិងជាប្រធាននាយកប្រតិបត្តសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំងក៍បានដឹកនាំសមាជិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាស្រុកទឹកផុសរួមជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ស្រុកទឹកផុសបានបន្តចុះទៅសួសុខទុក្ខនិងបាននាំយកអំណោយជូនដល់គ្រួសាររបស់លោក សុះហ៊ីង ដែលពិការភ្នែកដែលមានប្រពន្ធឈ្មោះ ប៉ែនស៊ីចាន់ ដែលបានទទួលមរណះភាពដែលបានបន្សល់កូនតូចៗ៥នាក់នៅក្នុងបន្ទុកពួគគាត់រសនៅក្និងភូមិទព័តាឡាត់.ឃុំជៀប.ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។
អំណោយដែលបានយកមកប្រគល់ជូនរួមមាន.អង្ករ៣បេស្មើ៧០គីឡូក្រាម.ទឹកសុទ្ធ១កេស.ទឹកផ្លែឈើ១កេះ.ត្រីខ ២ យួរ.ទឹកស៊ីអ៊ីវ២យួរ.ទឹកត្រី ២យួរ.ខោអាវទារកមួយចំនួន.ទឹកដោះគោកូនណា ១៣កំប៉ុង.សាប៊ូដុសមួយថង់.សារុង ៣. ក្រមា២.ម៉ាស់១ប្រអប់.អាកុល ២ដប ។
នៅក្នុងឱកាសនោះលោកជំទាវតុងណារី.បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តទៀតនឹងត្រូវបន្តចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាឲ្យបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាលជាពិសេសអនុវត្តអនុសាសន៍របស់សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា.៣ការពារនឹង៣កុំឲ្យបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង.គ្រួសារយើងនិងសហគមន៍របស់យើងជៀសផុតពីជំងឺដ៏កាចសាហាវកូវិដ១៩ដែលមិនទាន់សាបសូន្យនៅឡើយ ៕