លោកជំទាវ តុង ណារី បានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយរបស់ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ចំនួន៤៥គ្រួសារនៅតំបន់យុគន្ធរ ឃុំឆ្នុកទ្រូ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១លោកជំទាវ តុង ណារី  សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំងរួមដំណើរដោយ ឯកឧត្តម

អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត បានចុះសួរសុខទុក្ខនឹងនាំយកអំណោយ របស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ចំនួន៤៥គ្រួសារនៅតំបន់យុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ តុង ណារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម  ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក  ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

លោក តុង ណារី ក៏បានអំពាវនាវដលបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នបន្ថែមទៀត និង ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ។

អំណោយចែកជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូ  មី១កេស ទឹកសុីអុីវ១យួរ សារ៉ុង១ ម៉ាស់ ១ដុំតូច អាកុល ១ដប៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *