ដោយ៖ឈិត សំបូរ
ខេត្តកំពង់ធំ: មួយរយៈពេលនេះ គេសង្កេតឃើញមានការយាមកាមយ៉ាងតឹងរឹង ពីជំនាញពាក់ព័ន្ធជាពិសេស មន្ត្រីបរិស្ថានដែលមានទាំងប្រចាំ ការតាមច្រកនិមួយៗក្នុងដែនព្រៃឡង់ យ៉ាងណាក៏ដោយ សកម្មភាពរថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែប្រចាំស្រុកសណ្ដាន់ ឈ្មោះ យឿន សុវណ្ណារ័ត្ន ចរាចរណ៍យ៉ាងរលូននៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើអត់ច្បាប់ ដែលក្រុមឈ្មួញប្រមូលទិញ ពីតាមច្រកផ្សេងៗ ដូចជាភូមិសំអោង ភូមិជាំស្វាយ និងភូមិអូរពកសាមគ្គី ដឹកចេញពីច្រកតោល ក្នុងទឹកដីឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ.ដែលឈើទាំងនោះ សុទ្ធសឹងតែដឹកចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ ។
មេឈ្មួញឈើខាងលើគឺតែង តែធ្វើសកម្មភាពដឹកជញ្ជូនឈើជាបន្តរបន្ទាប់ ប៉ុន្តែហាក់មិនមានការរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធដែលយាមកាមយ៉ាងតឹងរឹងនៅតំបន់នោះឡើយ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០១ និងយប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ រថយន្តកូរ៉េចំណុះ 5តោន ដែលគេដឹងថាជារបស់មេឈ្មួញ ឈ្មោះ យឿន សុវណ្ណារ័ត្ន មានផ្ទុកឈើពេញ ដឹកចេញពីភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ឆ្ពោះទៅកាន់ដេប៉ូឈើខេត្ត កំពង់ធំ ដោយឆ្លងកាត់ស្រុកចំនួន៣ ក្នុងនោះរួមមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ស្ថិតក្នុងខេត្តកំពង់ធំ។
ជាមួយសកម្មភាពនៃការដឹក ជញ្ជូនផលអនុផលព្រៃឈើរបស់មេឈ្មួញ ខាងលើអាចដំណើរការទៅបានយ៉ាងរលូនបែបនេះ គេសង្ស័យមានការបើកភ្លើងខៀវ ពីសមត្ថកិច្ចជំនាញពាក់ព័ន្ឋ បានជារថយន្តដឹកឈើទាំងថ្ងៃទាំងយប់.ទៅយ៉ាងរលូនដោយមិន ខ្លាចញញើតជាមួយនឹងមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវ.ដូចជាជាប់ត្រគៀកអស់ ។