ឃាត់ចោរលួចដែកម្នាក់,រត់រួចម្នាក់នៅស្រុកកណ្ដាលស្ទឹង

ដោយ៖ភាវុន

កណ្តាល ៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងបានឃាត់ជនសង្ស័យម្នាក់ចំណោម២នាក់ ខណៈកំពុងធ្វើសកម្មភាពលួចដែក កាលពីថ្ងៃទី០១តុលាឆ្នាំ២០២១  វេលា ម៉ោង ០៥និង៣០នាទី  នៅចំណុចភូមិ ឆ្មាពួន  ឃុំ ជេីងកេីប  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានអោយដឹងថានិយាយថា ជនសង្ស័យ ០២នាក់ រួមមាន ១-ឈ្មោះ  អ៊ូច  រដ្ឋា  ភេទប្រុស អាយុ ៣៤ឆ្នាំ  មានទីលំនៅ  ភូមិ ព្រែកហូរ លិច  សង្កាត់ ព្រែក ហូ រ  ក្រុង តាខ្មៅ  ខេត្តកណ្ដាល មុខរបរមិន ពិត ប្រាកដ ( ឃាត់ ខ្លួន )និង២-មិន ស្គាល់ អត្តសញ្ញាណ (គេចខ្លួន )។ វត្ថុ តាងចាប់ យករួមមាន ដែក ជ្រុង  ៤០គុណនឹង៨០ស.ម. ប្រវែង  ០៤ម៉ែត្រ ចំនួន  ០៧  ដេីមនិងម៉ូតូ សណ្តោង រម៉ក  ចំនួន ០១គ្រឿង ។

សមត្ថកិច្ចដដែលបានបន្តថា ដំបូង ជនរងគ្រោះ បាន ដឹក ដែកជាច្រេីនមកសាងសង់រោងសម្រាប់លក់ ទឹកកក , ពេលកំពុង សាងសង់ មិនទាន់បាន រួច រាល់  ស្រាប់តែ មាន ជនមិនស្គាល់ អត្តសញ្ញាណ មកលួចរុះរេីយកដែកអស់ជាច្រេីន ដេីម  ,លុះថ្ងៃខែឆ្នាំ វេលាម៉ោង កេីតហេតុ ខាង   ជនរងគ្រោះ បាន ឃេីញ ជនសង្ស័យ ពីរ នាក់ កំពុង ធ្វើ សកម្មភាព ភាព លួច យក ដែក របស់ ជនរងគ្រោះ ដាក់ លេី រ៉ឺម៉ក  ។

ភ្លាម នោះ ជនរងគ្រោះ បាន ឃាត់ខ្លួន ជនសង្ស័យ ម្នាក់  និង  រាយការណ៍ ជូន សមត្ថកិច្ច ប៉ុស្តិ៍  រដ្ឋ បាល ឃុំ ជេីងកេីប  រួច កម្លាំងប៉ូលិស ប៉ុស្តិ៍  រដ្ឋ ឃុំ ជេីងកេីប  បានចុះទៅដល់ កន្លែង កេីតហេតុ ឃាត់ ជនសង្ស័យ រួម ទាំង វត្ថុតាង បញ្ជូន មកអធិការ ដ្ឋាន ប៉ូលិស ស្រុកកណ្តាល ស្ទឹង ដេីម្បី កសាង សំណុំរឿងតាម នីតិវិធី ច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *