តំណាងរាស្ត្រមណ្ឌលកំពង់ធំប្រគល់ស្បៀងអាហារនិងបច្ច័យជូនដល់វត្តចំនួន៦ ក្នុងស្រុកប្រាសាទសំបូរ

ដោយ៖ឈិត សំបូរ

កំពង់ធំ៖ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនដល់វត្តអត្តខាត់ក្នុងតំបន់ ចុងកាត់មាត់ញោក ដែលមានភាពខ្វះខាតចំនួន៦វត្ត ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

លោក ឃឹង នុភាព សូមការយោគយល់អធ្យាស្រ័យ ចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់វត្តទាំងអស់ ព្រោះការផ្អាកនេះ គឺធ្វើឡើងដើម្បីធានា ក្នុងការចៀសផុតពីការឆ្លងរីករាលដាលពីជំងឺកូដ១៩ និងការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

លោកបន្តថា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ដែលបាននាំយកមកប្រគេននៅពេលនេះ គឺដើម្បីចូលរួមក្នុងការផ្គត់ផ្គងចង្ហាន់ សម្រាប់ព្រះសង្ឃ និងមួយចំនួន ទៀត ទុកសម្រាប់កសាងក្នុងវត្ត ជាការលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា ខណៈពេលដែលមានការផ្ទុះជំងឺកូវីដ១៩ និងបានជម្រាបអំពីការ ផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២១ របស់ប្រមុខរាជរដ្ឋាភិបាល។

លោកបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពមានការរីកចម្រើនលើគ្រប់វិស័យ ដូច្នេះបងប្អូនត្រូវចូលរួមការពារ ថែរក្សាតម្លៃ នៃសុខសន្តិភាព ឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍ ឲ្យកាន់តែរីកចម្រើនថែមទៀតហើយសម្តេចតេជោ ហ៊ុន សែន បានខិតខំគ្រប់បែបយ៉ាងដើម្បីស្វែងរកវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនគិតថ្លៃ។

បន្ថែមពីនេះ លោកបានផ្តាំផ្ញើដល់អាជ្ញាមូលដ្ឋាន ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសពលរដ្ឋណា ដែលមិនទាន់ចាក់វ៉ាក់សាំងណែនាំ សូមទៅចាក់ឲ្យបានគ្រប់គ្នា ដើម្បីការពារមិនឲ្យស្លាប់ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *