សម្តេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ អគារសិក្សា១ខ្នង ២ជាន់ អគារទីចាក់ការ១ខ្នង បណ្ណាល័យ១ខ្នង បន្ទប់អនាម័យ១ខ្នង និងរបងថ្ម នៅវិទ្យាល័យប្រពៃគិរី ស្ថិតនៅឃុំព្រីគ្រី ស្រុកជលគិរី

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង :នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង  គង់ សំអុល ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង  តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ  នៃព្រះរាជាណាចក្រកម្ពុជា  អមដំណើរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង  ឯកឧត្តម ម៉ន វុទ្ធី ទីប្រឹក្សាសម្ដេចចៅហ្វាវាំង គង់ សំអុល និង ជាប្រធានក្រុមការងារចុះជួយ មូលដ្ឋានស្រុកជលគិរី ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ  លោក លោកស្រី ប្រតិភូក្រសួងព្រះបរមរាជវាំងអាជ្ញាធរដែនដី ។

បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់   អគារសិក្សា១ខ្នង ២ជាន់   អគារទីចាក់ការ១ខ្នង   បណ្ណាល័យ១ខ្នង បន្ទប់អនាម័យ១ខ្នង និងរបងថ្ម  នៅវិទ្យាល័យប្រពៃគិរី ស្ថិតនៅឃុំព្រីគ្រី  ស្រុកជលគិរី ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់  សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *