កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះពិនិត្យ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅ ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម និង បន្ត ចុះពិនិត្យ ស្ថានីយ៍ ផលិត ខ្យល់ អុកស៊ីហ្សែន នៅ មន្ទីរពេទ្យ ខេត្តកំពង់ចាម ផងដែរ ។ក្នុងឱកាស អញ្ជើញ ចុះពិនិត្យ ការ បំពាក់ សំភារ បរិក្ខារ ពេទ្យ និង មណ្ឌល ព្យាបាល ជំងឺ កូវីដ -១៩ កម្រិត ស្រាល នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ពន្លឿន ដល់ ក្រុម ការងារ បច្ចេកទេស ឲ្យ ខិតខំ បង្ហេីយ ការងារ មួយ ចំនួន ដែល នៅ សេសសល់ ដេីម្បី ផ្ទេរ អ្នក ជំងឺ កូវីដ -១៩ ពី វិទ្យាល័យ ព្រះសីហនុ មក ព្យាបាល នៅ ទី នេះ វិញ ហើយ ត្រូវ បាញ់ ថ្នាំ សម្លាប់ មេរោគ រួចសង សាលា ទៅ ឲ្យ សិស្ស ដេីម្បី ឲ្យ ពួកគាត់ បាន រៀន វិញ ក្នុង ពេល ឆាប់ៗ នេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ម៉ាស៊ីន ផលិត ខ្យល់ អុកស៊ីហ្សែនដែល បម្រើ ឲ្យ ការ ព្យាបាល ជំងឺ កូវីដ -១៩ នេះ ជា អំណោយ របស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និង លោក ជំទាវ ដោយ ម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែន មួយគ្រឿងនេះ មានសមត្ថភាពអាចផលិត ខ្យល់ អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់ ឯណោះ បន្ទាប់ ពី តំឡើង ម៉ាស៊ីន នេះ រួច ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតខ្យល់អុកស៊ីសែន ដោយខ្លួនឯង គឺមិន ចាំបាច់ ទៅទិញ និងដឹកជញ្ជួនពី រាជធានី ភ្នំពេញ ទៀត នោះ ឡើយ ។
គួរ រំលឹក ផងដែរ ថា កន្លងទៅនេះ រដ្ឋបាលខេត្ត កំពង់ចាម បានរៀបចំ ឃ្លាំង ពាណិជ្ជកម្ម ៣ ទីតាំង សម្រាប់ ធ្វើជា កន្លែង ច ត្រា ឡី ស័ក និង មន្ទីរពេទ្យ ព្យាបាល ជំងឺ កូ វីដ ១៩ កម្រិត ស្រាល ដោយ ទីតាំង ទី ១ ឃ្លាំង នៃ មន្ទីរ ពាណិជ្ជកម្ម ខេត្តកំពង់ចាម ក្នុង ក្រុង កំពង់ចាម ធ្វើជា មណ្ឌល ច ត្តា ឡី ស័ក អាចដាក់ ប្រជាពលរដ្ឋ ក្នុង រង្វង់ ពី ៨០០ ទៅ ១០០០ នាក់ ។ ទីតាំង ទី ២ ឃ្លាំង នៅក្នុង ស្រុក កងមាស ធ្វើជា មណ្ឌល ច ត្តា ឡី ស័ក អាចដាក់ ប្រជាពលរដ្ឋ ធ្វើ ច ត្តា ឡី ស័ក ក្នុង រង្វង់ ពី ៨០០ ទៅ ១០០០ នាក់ ផងដែរ ។ ទីតាំង ទី ៣ គឺ ឃ្លាំង ចំនួន ៣ ស្ថិត ក្នុងស្រុក កំពង់សៀម គឺ ត្រូវ បានរៀបចំ សម្រាប់ ព្យាបាល អ្នកជំងឺ កូ វីដ ១៩ កម្រិត ស្រាល ដែល អាច ផ្ទុក អ្នកជំងឺ បាន ក្នុង រង្វង់ ជិត ១០០០ នាក់ ៕