លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បាននាំយកសម្ភារ និងថវិកា សាកសួរសុខទុក្ខកងម្លាំងទាំង៣ ក្នុងខេត្ត ក្នុងឱកាសបុណ្យភ្ជុំបុណ្ឌ

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារ៖នៅព្រឹកថ្ងៃ សុក្រ  ទី០១  ខែកញ្ញា  ឆ្នាំ ២០២១  លោក  ប្រាក់  សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ដ ព្រះវិហារ  និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ព្រះវិហារ   ព្រមទាំង វត្តមាន អភិបាល រងខេត្ត នាយក រដ្ឋបាល ខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត  បានអញ្ជើញ ចុះសួរសុខទុក្ខ និង សំណេះសំណាល ជាមួយ កម្លាំងទាំង៣របស់ខេត្ត  បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ   បញ្ជា ការដ្ឋាន កង រាជ អាវុធហត្ថ ខេត្ត ព្រះវិហារ  និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្នុងឱកាស ពិធីបុណ្យ កាន់ បិណ្ឌ  ភ្ជុំបិណ្ឌ  ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ឆ្នាំ ២០២១  នេះ ។ស្ថិតនៅ ក្នុងឱកាស នេះ ផងដែ រ លោក  ប្រាក់  សុវណ្ណ អភិបាលខេត្ដ ព្រះវិហារ  ក៏បាននាំយកអំណោយ ជាសម្ភារ និងថវិកាមួយចំនួនផ្តល់ជូនក្នុងមួយអង្គភាពៗ រួមមាន៖

១-ទឹកក្រូច ១០ កេស

២-ទឹកសុទ្ធ ២០ កេស

៣-មី ២១ កេស

៤-អង្ករ ៨ បេ

៥-អាល់កុល ៣០ លីត្រ

៦-ម៉ាស់ ១ កេសធំ

៧-ថវិការចំនួន  ២០០០,០០០  រៀលផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *