អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីសប្បុរសជន សម្រាប់យុទ្ធនាការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ -១៩

កំពង់ចាម :  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១  ខែតុលា   ឆ្នាំ ២០២១ នេះ  បានអញ្ជើញទទួលអំណោយពី ក្រុមហ៊ុន ស៊ីភី  ដែលបានចូលរួមឧបត្ថម្ភ  ម៉ាស ចំនួន ១៥០០០សន្លឹក  និង ទឹក អាល់កុល   ៣០០លីត្រ  សម្រាប់ ប្រេីប្រាស់ ក្នុង យុទ្ធនាការ  បង្ការ  និង ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩  ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម  ។

ក្នុង ឱកាសនោះ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្តកំពង់ចាម  បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ បំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់លោក អគ្គនាយក ក្រុមហ៊ុន  និង សហការី  ដែលបានចំណាយ ថវិកា ទិញ សម្ភារ ការពារ ជំងឺ កូវីដ -១៩ ក៏ដូចជាការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាល ខេត្ត កំពង់ចាម  ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និង ការចេះជួយគ្នាក្នុង គ្រាលំបាកទៀតផង ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា  អំណោយមនុស្សធម៌របស់ លោក អគ្គនាយក ក្រុមហ៊ុន q នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត កំពង់ចាម  ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំង នឹង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិត មនុស្ស  និង សេដ្ឋកិច្ច ប្រចាំថ្ងៃ របស់ បងប្អូនប្រជាពលរដ្ឋ  ខណៈ សាលា រៀន មួយ ចំនួន ក្នុង ខេត្តកំពង់ចាម  ត្រូវ បាន បេីកឲ្យ ដំណេីរការ ឡេីងវិញ  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *