ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង : ឯកឧត្តម ស៊្រន សំឬទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំមន្ទីរជំនាញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើលទ្ធផលនៃការស្រាវជ្រាវស្តីពីលទ្ធភាពក្នុងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិកដែលមិនមានសុវត្ថិភាព មកជារថយន្តមានសុវត្ថិភាពប្រសើរជាង តាមរយៈវីដេអូ Zoom នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ។
ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ មឺន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមានការអញ្ជើញចូលរួមរបស់លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនសាជីវកម្ម វី អេស ផងដែរ ។
កិច្ចប្រជុំនេះក្នុងគោលបំណង៤ចំណុច១-ធ្វើការបង្ហាញ និងប្រមូលមតិយោបល់លើលទ្ធផល និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវ .
២-ធ្វើការពិភាក្សាលើបញ្ហាប្រឈមនិងឱកាសក្នុងការអនុវត្តអនុសាសន៍ដែលទទូលបានពីការសិក្សាស្រាវជ្រាវ ជាពិសេសស្វែងរកលទ្ធផលក្នុងការផ្លាស់ប្ដូររថយន្តដឹកទំនិញទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ( រថយន្តដឹកអ្នកដំណើរ រថយន្តក្រុង ឬយ៉ាងហោចណាស់មានរៀបចំកន្លែងអង្គុយសមរម្យ ) សម្រាប់កម្មករនិយោជិក.
៣-កំណត់អំពីអទិភាពសម្រាប់ការផ្លាស់ប្តូរ រថយន្តដឹកកម្មករ និយោជិតមកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងដែលស្របទៅតាមផែនការរបស់រាជរដ្ឋាភិបាល .
៤- ស្វែងរកប្រភពថវិកាក្នុងការគទ្រជម្រើសនៃការផ្លាស់ប្ដូររថយន្តដឹកកម្មករ និយោជិត មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ៕