ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:នៅថ្ងៃទី១តុលា២០២១ជនសង្ស័យ៤នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាតំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះហើយ ។
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ចុះបង្ក្រាបករណី: ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងប្រឆាំងគ្រឿងញៀនលោកវរះសេនីយ៍ឯក ហ៊ុយវាសនាបានអោយដឹងនៅព្រឹកថ្ងៃទី១តុលា២០២១នេះថាជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានខាងលើនេះមាន ១,ឈ្មោះ លី បញ្ញារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ: សិស្ស រស់នៅភូមិស្វាយក្រោម ឃុំ តាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង( ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។
២,ឈ្មោះ ម៉ឺយ កំសត់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រហឹម ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម( ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។
៣,ឈ្មោះ សុទ្ធ សិលា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម(សមគំនិត ជួញដូរនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន)។
៤,ឈ្មោះ ធួន ពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម( សមគំនិតជួញដូរដោយខុស ច្បាប់នូវសារធាតុញៀន)។
ស្នងការរងនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅក្នុងករណីបង្ក្រាបខាងលើនេះបានដកហូតវត្ថុតាង:ថ្នាំញៀនចំនួន ០៤កញ្ចប់(ទម្ងន់ ១២,១៣ក្រាម), ទូរស័ព្ទ ០៣គ្រឿង ,ម៉ូតូ ចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចក៏សាងឯកសារបញ្ជូនបន្តទៅសាលាតំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធីនៅថ្ងៃនេះផងដែរ ៕