ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ចំនួន៣០គ្រួសារ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលអំណោយពីក្រុមកង់កំពង់ឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្រុមកង់កំពង់ឆ្នាំង ដឹកនាំនិងសម្របសម្រួល ដោយលោក អ៊ូ ជួបកុសល ដោយមានការចូលរួមពីសមាជិក សមាជិកា ក្រុមកង់កំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខនិងបាននាំយកអំណោយរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងចូលរួមចំណែកជាថវិកាពីសំណាក់ ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពមួយចំនួន លោកអភិបាលស្រុកសាមគ្គីមានជ័យ និងសមាជិក សមាជិកា ក្រុមកង់កំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ សរុបចំនួន៣០គ្រួសារ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោក អ៊ូ ជួបកុសល តំណាងអោយសមាជិក សមាជិកា ក្រុមកង់កំពង់ឆ្នាំង បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពី ឯកឧត្តមអភិបាលខេត្ត កន្លងមកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាកគ្រប់ទីកន្លង ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការយោបាយឡើយ។

លោក អ៊ូ ជួបកុសល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្ត ប្រុងប្រយ័ត្នបន្ថែមទៀត និង ត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ។

អំណោយចែកជូនប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកត្រី កន្លះយួរ ទឹកសុទ្ធ ១កេះ ម៉ាស និងថវិកាចំនួន ៧៥,០០០៛ (ចិតសិបប្រាំពាន់រៀលគត់)  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *