សមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួនប៉ូលិស សេដ្ឋកិច្ច ក្រសួង២នាក់.យកកាំភ្លើងខ្លីវាយក្បាលពលរដ្ឋដឹកក្តា

ដោយ៖ឈិត សំបូរ

កំពង់ធំ : លោក ឧត្តម សេនីយ ត្រី.ទិត សំណាង  ស្នងការ រង ទទួលផែនព្រហ្មទណ្ទ ខេត្ត កំពង់ធំ. បានដឹកនាំ កម្លាំង ចុះ ឃាត់ខ្លួន  ប៉ូលិស សេដ្ឋកិច្ច ក្រសួង ពីរនាក់ តាម ពាក្យ បណ្ដឹង របស់ ជន រង គ្រោះ ឈ្មោះធី ញាញ់ អាយុ៣២ឆ្នាំនៅភូមិល្អក់ឃុំកំពង់ថ្ម កាលពីថ្ងៃទី២៨ កញ្ញា២០២១ថ្មីៗនេះ.ហើយសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ នៅវេលាម៉ោង ៨.៣០នាទីយប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១…

លោក ឧត្តម សេនីយ៍ត្រី ទិតសំណាង  បាន ឲ្យ ដឹង ថា  ការចុះឃាត់ជនសង្ស័យជាមន្រ្តីនប៉ូលិស សេដ្ឋកិច្ច ក្រសួង ចំនួន២នាក់ គឺបានធ្វើឡើង តាមការចង្អុលបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញា  អយ្យការ អមសាលាដំបូងខេត្តកំពង់ធំ  និងបានធ្វើការឃាត់ខ្លួនមនុស្ស០៤នាក់ពីបទដាក់កុងត្រូលជជុះជំរិតទារប្រាក់និងប្រេីអំពេីហិង្សាវាយនិងពិល ទះកំភ្លៀង អ៊ុកនិងជង្គង់ទៅលេីប្រជាពលរដ្ឋដឹកឈេី(ក្តា )ចំនួន០៩សន្លឹកដោយគោយន្តកន្រៃ្តកាឡេថង.យកមកធ្វេីផ្ទះនៅតំបន់អូជ្រៅភូមិសាស្រ្តភូមិគន្លងខ្ទីងឃុំឈេីទាលស្រុកសណ្តាន់បណ្តាលអោយរងរបួសធ្ងន់។

ជនសង្ស័យទាំង៤នាក់ ត្រូវ បានឃាត់ខ្លួនដមានឈ្មោះអ៊ុច សុខរិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ. ទី២ឈ្មោះកែវ រីណា ភេទប្រុស អាយុ៣១ឆ្នាំភូមិលេខ២០ផ្លូវ ៦១៤សង្កាត់បឹងកក់២ខណ្ឌ ទួលគោក រាជធានីភ្នុំពេញ  ជនដៃដល់ទាំង២នាក់ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្ត កំពង់ធំ.និងជា.. ជាកូនចៅ របស់ លោក.វរសេនីយ៍ ទោ.អំ.សុជា .ប៉ូលិស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ.ប្រចាំទិសខេត្តកំពង់ធំ។

ចំណែក  ជនសង្ស័យ ២នាក់ ម្នាក់ជាប្រជាការពារ ម្នាក់ជាអ្នកសារព័ត៌មាន ឈ្មោះវ៉ាន់ លាងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ភូមិអូពកសាមគ្គីឃុំឈេីទាល  និងឈ្មោះលេង ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិគន្លងខ្ទីងឃុំឈេីទាលស្រុកសណ្តាន់ .ខេត្តកំពង់ធំ ក្រោយ ពីពីធ្វើការសាកសួរជន២នាក់ខាងក្រោម.ឃើញ ថា ពុំមានការពាក់ព័ន្ឋ សមត្ថកិច្ច បានឲ្យមកផ្ទះវិញ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *