កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ គ្រឿងចក្រធុនធ្ងន់ចំនួន ០៨គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមកដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដោយសុវត្ថិភាព។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងមន្ត្រីរាជការទាំងអស់មានសោមនស្សរីករាយ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្តទាំងអស់។
ក្នុងការទទួលគ្រឿងចក្រនោះផងដែរ លោកប្រធានមន្ទីររួមនិងមន្រ្តីទាំងអស់គ្នាសូមប្ដេជ្ញាចិត្តយកគ្រឿងចក្រទាំងអស់នេះទៅបំរើការងារក្នុងការជួសជុល និងថែទាំផ្លូវថ្នល់អោយមានប្រសិទ្ធភាពតាមការណែនាំរបស់ ឯកឧត្តម ទេសរដ្ឋមន្ត្រីដែលបានដាក់ចុះដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទី ផ្សារផងដែរ។ ក្នុងការទទួលបានគ្រឿងចក្រថ្មីៗនោះដែរ លោក សំ លាងទ្រី ប្រធានមន្ទីរ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមអោយចូលរួមគោរពច្បាប់ចរាចរណអោយបានគ្រប់ៗគ្នាផងដែរ៕