រថយន្តធំ 3 គ្រឿងបុកជាប់គ្នាលើលើស្ពាន នៅស្រុក ថា ឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

កាលពី វេលា ម៉ោងប្រមាណ ជាង ៤ ល្ងាច ថ្ងៃ ទី២៤ខែមករាឆ្នាំ ២០២១  មានករណីគ្រោះ ថ្នាក់ចរា ចរណ៍ដ៏កម្រមួយបានកើត ឡើងដោយមានរថ យន្តធំចំនួន 3 គ្រឿង បុកជាប់គ្នានៅលើស្ពាន នៅលើផ្លូវជាតិលេខ 9 ពីខេត្តស្ទឹងត្រែង មកខេត្តព្រះវិហារ នៅខាងលិច ស្ពានមេគង្គក្នុងភូមិសាស្រ្ត ឃុំថាឡាបរិវ៉ាត់ ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មានរថយន្តប្រភេទយីឌុប 1 គ្រឿងដឹកដំឡូង មី ខូចឈប់ អែបម្ខាងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ខាងលិចស្ពានមេគង្គ។ រថយន្តយីឌុបមួយគ្រឿងទៀត បានបើកបរចុះពីលើស្ពានមេគង្គក្នុងទិសដៅពីកើតទៅលិច។ លុះពេលរថយន្តចុះពីស្ពានមេគង្គមកដល់កន្លែងរថយន្តយីឌុបដឹកដំឡូងមីឈប់ គាប់ជួនមានរថ យន្តដឹកអេស្កាវាទ័រកាយដីក្នុងទិសដៅពីលិចមកកើត ក៏បានបុកគ្នាគៀបជាប់ទាំង 3 គ្រឿងតែម្ដង ។ រហូតមកដល់វេលាម៉ោង 8 និង 40 នាទី យប់ថ្ងៃ ខែ ឆ្នាំ ដដែល មិនទាន់បានយកចេញពីលើទ្រូងផ្លូវជាតិ លេខ 9 នៅឡើយ ។ខណៈពេលនេះអ្នកធ្វើដំណើរតាមរថយន្តតូចធំមិនអាចឆ្លងកាត់ពីក្រុងស្ទឹងត្រែងទៅកាន់ខេត្តព្រះវិហារនិងពីខេត្តព្រះវិហារមកកាន់ក្រុងស្ទឹង ត្រែងបានទេ ។ ពីព្រោះរថយន្តទាំង 3 គ្រឿងនេះបានគៀបជាប់នៅលើផ្លូវមិនទាន់អូសចេញនៅឡើយ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះមិនបង្កឱ្យមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *