ខេត្តកំពង់ឆ្នាំង: ថវិកាបេឡាមរណះសង្រ្គោះចំនួន១៦លានរៀលត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិ ខេត្ត និងលោក ឃូ សុផាន់មេបញ្ជាការរងសឹករងខេត្តតំណាងឯកឧត្តម ធន ធឿន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមជាមួយលោក ឡាយ សុភ័តនាយរងការិយាល័យបុគ្គលិក តំណាង ឯកឧត្តម ខូវ លី អនុប្រធានសមាគមអតីតយុទ្ធជន ខេត្ត និងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះចំនួន១៦,០០០,០០០ រៀលដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលិខិតចូលរួមមរណទុក្ខ ជូនដល់:លោកស្រី សយ ថា ត្រូវជាកូនរបស់សព ឈ្មោះ សយ ស៊ុនអតីតគ្រួសារយោធិន ( គ្រួសារពលី ) ID (SA90001597) ទទួលមរណភាព នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស លោកស្រី ជុំ លាប ត្រូវជាប្រពន្ធរបស់សព ឈ្មោះ ផៃ ភឺន អតីតយោធិន ( និវត្តជន ) ID (RA11002289) ទទួលមរណភាព នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុសលោកស្រី សេក សាម៉ាណ ត្រូវជាប្រពន្ធរបស់សព ឈ្មោះ ម៉ៅ យឿន អតីតយោធិន (ជនពិការ ) ID (HA86000910) ទទួលមរណភាព នៅភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោកស្រី ប៊ុត សំអុល ត្រូវជាប្រពន្ធរបស់សព ឈ្មោះ តូច យ៉ាន អតីតយោធិន ( ជនពិការ ) ID (HA88001227) ទទួលមរណភាព នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ នៅបញ្ចប់ពិធីក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕ដោយសុក្ខារិន