ដោយ៖ឈិត សំបូរ
កំពងធំ៖សកម្មភាពឈ្មួញដឹកជញ្ចូនឈើចេញពីច្រកតោលយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃសង្ស័យមានការបើកភ្លើងខៀវពី លោក ជា គឹមគង់ មេស្នាក់ការបរិស្ថានច្រកតោល ទើបឈ្មួញគ្មានញញើតហ៊ានដឹកជញ្ចូនឈើកត់តាមរមុខស្នាក់បរិស្ថានយ៉ាងរលូនគ្មានការបង្រ្កាបបទល្មើសទាំងនេះឡើយ កត្តាទាំងនេះត្រូវបានគេដឹងថា ក្រុមឈ្មួញរកស៊ីឈើបានសែនព្រេនដល់មន្រ្ដី និងមេស្នាក់ការឈរជើងនៅទីនោះគ្រប់ពេលដឹកជញ្ចូនឈើ ជាហេតុធ្វើមន្រ្ដីជំនាញ មិនអាចធ្វើការបង្រ្កាបបានឡើយ។
ពាក់ព័ន្ធនិងបទល្មើសទាំងនេះយើងមិនអាចសុំការបំភ្លឺពីលោក ជា គឹមគង់ បានទេនៅរសៀលថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២១នេះ ដោយសារយើងទំនាក់ទំនងតាមទូស័ព្ទជាច្រើនដងតែមិនចូលក្រៅតំបន់សេវ៉ា។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ក៏មិនអាចសុំការបកស្រាយបានឡើយពាក់ព័ន្ធនិងបទល្មើសដឹកជញ្ចូនឈើខាងលើនេះ ព្រោះទូរស័ព្ទគ្មានអ្នកលើក។