មនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការម៉ូតូ២គ្រឿងបុកគ្នានៅឯស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង:  មនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែង និង ឯម្នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានបង្ករឡើងដោយម៉ូតូ២គ្រឿងបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ១៣៧នៅវេលា១០និង៣០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ដែល ស្តិតនៅក្នុងភូមិក្ងោងពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចខាងលើនេះ មាន១.ឈ្មោះ អ៊ូ ជៀង ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង( របួសបាក់ភ្លៅ)

២.ឈ្មោះ ម៉េង ផល្លា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសេរីវង្ស ឃុំពាម ស្រុកសាមគ្គីមានជ័យ ៣.ឈ្មោះ វ៉េង វ៉ុន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ (បានស្លាប់ទាំងពីនាក់នៅនិងកន្លែងកើតហេតុខាងលើ) សមត្ថកិច្ចនគបាលមូលដ្ឋានបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1I 0584 បានបើកបរពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុក និងម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកហុងដា C125 ពណ៌ខ្មៅពាក់លេខ ភ្នំពេញ 1.FY 64.58  ក្នុងដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿននិងបាន បណ្តាលអោយជនរងគ្រោះប៉ើងខ្ទាតដួលរដូករណែលពេញផ្លូវនិងស្លាប់ភ្លាមនៅកន្លែង២នាក់តែម្តង ។  ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាលបាននាំយកវត្ថុតាងទាំង២នាំយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាមគ្គីមានជ័យ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *