ដោយ៖សុក្ខារិន
កំពង់ឆ្នាំងៈនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំងនិងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងរួមដំណើរដោយលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកលៀង ជុំសុបិន្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់ឆ្នាំងនិងអាជ្ញាធរដែនដី អញ្ជើញចុះសាកសួរសុខទុក្ខនិងយកអំណោយរបស់លោកជំទាវ ជូ ប៊ុនអេង ចែកប្រជាពលរដ្ឋទើបបញ្ចប់ការធ្វើចត្តាឡីស័កចំនួន១៦គ្រួសារ នៅសង្កាត់កំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងដែលកន្លងមកលោកជំទាវ និងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺ កូវីដ១៩ដោយ មិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
លោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្ន បន្ថែមទៀតនិងត្រូវចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរមូលដ្ឋានដោយធ្វើយ៉ាងណារក្សាអោយបាននូវគោលការណ៍ណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាលជាពិសេសអនុវត្តតាម អនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួនដើម្បីខ្លួនយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ ។
ក្នុងនោះអំណោយចែកជូនរួមមាមក្នុងមួយគ្រួសារៗទទួលបានអង្ករ០៥គីឡូ ក្រាមទឹកត្រី០១យួរទឹកស៊ីអ៉ីវ១យួរ, មី០១កេស និងថវិកា២ម៉ឺនរៀល ផងដែរ៕