ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំងៈព្រះសិរីធម្មញាណ ព្រះរាជាគណៈ ថ្នាក់កិត្តិយស ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំងនិងជាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងបានមានសង្ឃដីកាកោតសរសើរដល់ដល់សាស្ត្រាចារ្យបង្រៀនដោយស្ម័គ្រចិត្តនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ក្នុងបរិបទជំងឺកូវីដ-១៩តាមប្រព័ន្ធZoom។
ព្រះសិរីធម្មញាណ សុខ ថានបានមានសង្ឃដីកាបែបនេះនាព្រឹកថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១ពិធីជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យដែលបានបង្រៀនដោយស្ម័គ្រចិត្តនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុ រាជ ខេត្តកំពង់ឆ្នាំង ក្នុងបរិបទជំងឺកូវីដ-១៩។
ព្រះសិរីធម្មញាណ សុខ ថានបានសង្ឃដីការផ្តាំផ្ញើដល់សាស្រ្តាចារ្យទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ដោយធ្វើអនាម័យអោយបានជាប់ជាប្រចាំដើម្បីការពារខ្លួនកុំអោយឆ្លងមេរោគកូវី១៩និងមេរោគផ្សេងៗទៀតរួមគ្នាអនុវត្តនូវវិធានការរបស់អាជ្ញាធរ,ក្រសួងធម្មការនិងសាសនា,ក្រសួងសុខាភិបាលជាពិសេសអនុវត្តអោយបានជាប់ជាប្រចាំនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏សាហាវនៅក្នុងគ្រួសារនិងសហគមន៍របស់យើង។
សូមអាណាព្យាបាលត្រូវយកកូនៗដែលគ្រប់អាយុយកទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
នៅចុងបញ្ចប់ពិធីព្រះសិរីធម្មញាណ សុខ ថាន និង ថ្នាក់ដឹកនាំសាកលក៏បានឧបត្ថម្ភថវិកា លើកទឺកចិត្តដល់សាស្រាចារ្យផងដែរ៕