ខេត្តកំពង់ឆ្នាំង: មនុស្សម្នាក់បានរងរបួសនៅក្នុងហេតុការណ៍អគ្គីភយ័បណ្តាលអោយផ្ទះ២ខ្នងត្រូវបានអគ្គីភយ័ឆាបឆេះអស់គ្មានសល់ ហេតុការណ៍គ្រោះអគ្គីភយ័ឆាបឆេះផ្ទះខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០២១ បណ្តាលអោយកើតមានគ្រោះអគី្គភ័យឆាបឆេះផ្ទះអស់ចំនួន២ខ្នង ដែលស្ថិតនៅក្នុងភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាផ្ទះទី១ដែលរងគ្រោះដោយអគ្គីភយ័ឆាបឆេះខាងលើមានឈ្មោះ ឆេង ខែម ភេទស្រីអាយុ៨០ឆ្នាំមានទំហ៊ំ ៤គុណ៥ម៉ែត្រធ្វើអំពីឈើប្រកស័ង្កសីជញ្ជាំងក្តារួមនិងសម្ភារះដែលឆេះអស់ស្រូវ ២៥០០គីឡូ ម៉ូតូ២គ្រឿង.មាស៧ជី.លុយខ្មែរ១២លាន និងសម្ភារៈសំលៀកបំពាក់ឆេះទាំងអស់គ្មានសល់ ។
ដោយឡែកផ្ទះទី២មានម្ចាស់ឈ្មោះ សែម ខេន ភេទស្រីអាយុ៥៨ឆ្នាំ មានទំហ៊ំ៦គុណ៧ម៉ែត្រធ្វើអំពីឈើប្រកក្បឿងជញ្ជាំងក្តាបានរងការឆេះសម្ភារះសំលៀកបំពាក់មួយចំនួនអស់គ្មានសល់ដូចគ្នាផងដែរ ។
នៅក្នុងករណីនេះខាងលើនេះផងដែរបណ្តាលអោយមនុស្សម្នាក់បានរងរបួសនៅក្នុងហេតុការណ៍ភ្លើងឆេះរោលស្លោកដៃទាំងសងខាងមានឈ្មោះលោកយាយ ឆេង ខែម ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនិងអាជ្ញាមូលដ្ឋានដឹកគាត់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជននៅភូមិសំរោង.ឃុំមនោរម្យ.ស្រុកថ្ពង.ខេត្តកំពង់ស្ពឺ .ផងដែរ។
នៅក្នុងហេតុការគ្រោះអគ្គីភយ័ខាងលើនេះសមត្ថកិច្ចនគបាលប៉ុស្តិរដ្ឋបាលឃុំ.រួមជាមួយប្រជាការពារនិងប្រជាពលរដ្ឋចេញអន្តរាគមន៍ពន្លត់អគ្គីភ័យខាងលើនេះដោយប្រើប្រាស់ទឹកពាងពន្លត់ភ្លើងរលត់នៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ។ នៅក្នុងហេតុការអគ្គីភយ័ខាងលើនេះសមត្ថកិច្ចបានអោយដឹងថាគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើងនៅលើអាសនៈគ្រូទើបកើតចេញជាគ្រោះអគ្គីភយ័នេះកើតឡើងហើយម្ចាស់មិនរាយការមកសមត្ថកិច្ចហើយផ្លូវឆ្ងាយជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺទៀតផង ៕ ដោយសុក្ខារិន