ដោយ៖ឈិត សំបូរ
កំពង់ធំ ៖នៅថ្ងៃទី ២ ៣ ខែ កញ្ញា ឆ្នាំ ២០២១នេះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបនៅរដូវបិទនេសាទ។
ចំពោះ សកម្មភាព បង្ក្រាប បទល្មើស នេសាទ ដែល ដឹកនាំ កម្លាំង ចម្រុះ ដោយ លោក យ៉ាន់ វីសាក់ នាយផ្នែក (ហៅសែ) ត្រូវ បាន បង្រ្កាប យ៉ាង មមាញឹក ដូច ភ្លៀង រលឹម ចំពោះ បទល្មើស នេសាទ ខុសច្បាប់.ស្ថិតនៅ ចំណុច.ដងទង់ រហូត ដល់ កោះតាប៉រ បានឧបករណ៍នេសាទខុសច្បាប់ ៧ របាំង.ស្មើរ ២១០០ម ឡុកសាច់អួន១៤ឡុក លូស្បៃមុង២០ បង្គោល ១០០០ដើម និងព្រលែងកូនត្រីចម្រុះ២០គីឡូ ក្រាម ចំពោះ វត្ថុ តាង ដែល សមត្ថកិច្ច ដកហូតយកបានពីបទល្មើសត្រូវបានវះកាត់កំទេចចោលនៅនឹងកន្លែង។
លោក ប៉ែន វណ្ណរិទ្ធ ប្រធាន មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេ ត្តកំពង់ធំ.បានឲ្យដឹងថា ចំពោះ បទល្មើស នេសាទ ខុសច្បាប់.មិន ថាក្នុងរដូវបិទនេសាទ ឬក៏រដូវបើកនេសាទនោះឡើយ គឺតែងតែ ណែនាំ.ឲ្យ នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល ធ្វើ ការ ង្រ្កាបជាប្រចាំ ដោយ ទុកឲ្យបទល្មើសបន្តកើនឡើងជាដាច់ខាត។
លោក ប្រធាន មន្ទីរ កសិកម្ម.បានបញ្ជាក់ថា.ចំពោះ បទល្មើស នេសាទ ត្រូវ បាន យក ចិត្ត ទុក ដាក់.ពីឯកឧត្តម រ ដ្ឋមន្រ្តី ក្រសួង កសិកម្មរុក្ខាប្រមាញ់និង នេសាទ និងឯកឧត្តម ប្រតិភូ រាជ រដ្ឋាភិបាល ទទួល បន្ទុក ជលផល និង ឯកឧត្តម សុខ លូ អភិបាលខេ ត្តកំពង់ធំ តែង តែ ឲ្យមន្រ្តីជលផល ក្រោមឨវាទ ធ្វើ ការ ផ្សព្វ ផ្សាយ ច្បាប់ ជលផល ដល់ សហគមន៍ និង ប្រជាពលរដ្ឋ ឲ្យបាន ទូលំទូលាយ.ដើម្បី រួមគ្នា គាត់ បន្ថយ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់។
មហា ជន ដែល ឃ្លាំមើល សកម្មភាព បទល្មើស នេសាទ.បាន កោតសរសើរ និងលើកទឹកចិត្ត ឲ្យលោក នាយផ្នែក ផាត់សណ្តាយ បន្តដឹកនាំបង្រ្លាបបន្ថែមចំពោះបទល្មើសនេសាទ ដែល កំពុង តែ លបលួចប្រើប្រាស់ ឧបករណ៍ នេសាទ ខុស ច្បាប់.ដើម្បី ថែរក្សា ធនធាន មច្ឆាជាតិ ក្នុង រដូវ ត្រី ពង កូន៕។