ព្រះមេត្តិសត្ថា វង្ស កុសល និង សហការី បាននិមន្តសាកសួរសុខទុក្ខនិងនាំយកទេយ្យទាននិងបច្ច័យរបស់ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ឧបត្ថម្ភដល់ព្រះសង្ឃក្នុង វត្តជរ ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូអនុគណ ស្រុករលាប្អៀរ ខេត្តំពង់ឆ្នាំង និមន្តអមដោយ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការ វត្តគិរីធម្មរាជព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះចៅអធិការវត្តក្រឡាញ់ចាស់និងលោក កេត សុគុណ ទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត នៅថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បាននិមន្តសាកសួរសុខទុក្ខនិងនាំយកទេយ្យទាននិងបច្ច័យរបស់ព្រះសាសនាសោភ័ណ ហឿម សុវណ្ណារ៉ា ឧបត្ថម្ភដល់ព្រះសង្ឃក្នុងវត្តជរ ស្ថិតក្នុងឃុំប្រស្នឹប  ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មានសង្ឃដីកាក្នុងឱកាសនោះព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាផ្តាំផ្ញើរដល់ព្រះចៅអធិការនិងព្រះសង្ឃទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ដោយធ្វើអនាម័យអោយបានជាប់ជាប្រចាំដើម្បីការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ១៩និងមេរោគផ្សេងៗទៀត។ត្រូវបន្តអនុវត្តនូវវិធានការរបស់អាជ្ញាធរ,ក្រសួងធម្មការ និងសាសនា,ក្រសួងសុខាភិបាល ជាពិសេស អនុវត្តអោយបានជាប់ជាប្រចាំនូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារនិង៣កុំអោយបានជាប់ជាប្រចាំដើម្បីកាត់ផ្តាច់ការចម្លងជំងឺដ៏សាហាវនៅក្នុងសហគមន៍។

ក្នុងឱកាសនោះព្រះមេត្តិសត្ថា វង្ស កុសល ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា និង សហការី បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគនិងបច្ច័យ១,៥០០,០០០រៀលដើម្បីជួយសម្រួលជីវភាពព្រះសង្ឃក្នុងវត្តជ័រក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្យនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *