ប្រជាពលរដ្ឋខ្វះខាតនិងបិទខ្ទប់ចំនួន២៨គ្រួសារបាន ទទួលអំណោយពីសប្បុរសជនតាមរយៈចៅសង្កាត់ផ្សារឆ្នាំង

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ ២០២១ ប្រជាពលរដ្ឋដែលជួបការខ្វះខាតនិង ប្រជាពលរដ្ឋកំពុង ស្ថិតក្នុងការបន់បិទ ខ្ទប់ចំនួន២៨គ្រូ សារ នៅក្នុង សង្កាត់ ផ្សារឆ្នាំង បានបន្តទទួល អំណោយ ដោយផ្ទាល់ ពីក្រុមការងារ សង្កាត់ ផ្សារឆ្នាំង ។

សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក គុយ ចន្ថា បាន ឲ្យ ដឹងថា អំណោយ ដែល បាន ចែកជូន បងប្អូន ប្រជាពលរដ្ឋ នៅពេលនេះ គឺ សម្រាប់ ដែល អ្នក ខ្វះខាត និង អ្នក ដែល នៅក្នុង ខ្នង ផ្ទះបិទ ខ្ទប់ កូ វីដ ១៩ដែលអំណោយទាំងនេះជារបស់សប្បុរសជនផ្តល់ជូនតាមរយៈចៅសង្កាត់ ដោយ ក្នុង ១ គ្រួសារ ទទួលបាន អង្ក ២៥គីឡូ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ.ប៉ីចេង.សៀង.អំបិល. រួម និង ថវិកា២០០០០រៀល ផងដែរ ។

សមាជិកក្រុមប្រឹក្សាខេត្តលោក គុយ ចន្ថា បានធ្វើការអំពាវនាវដល់ ឪពុកម្តាយ ឬអាណាព្យាបាលប្អូនៗកុមារទាំងអស់ត្រូវនាំកូនៗរបស់ខ្លួនទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩អោយបានគ្រប់ៗគ្នានិងទាន់ពេលវេលា ។ក្នុងនោះសូមបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល៣ការពា៣កុំដើម្បីខ្លួនយើង.គ្រួសារយើងនិងសហគមន៍យើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *