ជាតិលេខ5 ប្រវែង39គីឡូម៉ែត្រពីខេត្តបន្ទាយមានជ័យដល់ខេត្តបាត់ដំបងជាជំនួយរាជរដ្ឋាភិបាលជប៉ុនត្រូវបានប្រគល់អាជ្ញាធរខេត្តដាក់អោយដំណើរការ

ដោយ៖សៅ នៅ

បន្ទាយមានជ័យ៖ កំណត់ផ្លូវជាតិលេខ5 ជាប្រភេទផ្លូវ4កន្លង ប្រវែង39គីឡូម៉ែត្រចាប់ពីផ្លូវវាងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដល់ព្រំប្រទល់ខេត្តបាត់ដំបង ជាជំនួយរាជរដ្ឋាភិបាលជប៉ុនត្រូវបានប្រគល់អោយអាជ្ញាធរខេត្តដាក់អោយដំណើរការ នៅព្រឹកថ្ងៃទី23 ខែកញ្ញា ឆ្នាំ2021។

ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក សុក ចាន់ថា បានឲ្យដឹងថា ផ្លូវ1ខ្សែប្រវែង39គីឡូម៉ែត្រ ផ្លូវជាតិលេខ5 ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដល់ព្រំប្រទល់ស្រុកថ្មគោលខេត្តបាត់ដំបងជាជំនួយរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ(JICA) ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្តបន្ទាយមានជ័យដើម្បីបើកឲ្យដំណើររឺចរាចរណ៍ចាប់ពីថ្ងៃទី23ខែកញ្ញា ឆ្នាំ2021តទៅហើយ  ដោយឡែកកំណាត់ផ្លូវជាតិលេខ5ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតជិត40គីឡូម៉ែត្រ កំពុងដាក់ដេញថ្លៃកសាងនៅដើមឆ្នាំ2022។

លោក Mori Kazuya ប្រធានគម្រោងក្រុមហ៊ុនដាយហូអាសាណុម៉ាយ៉ញវេនឈ័រ(Daiho Asanuma Joit Venture)បានបញ្ជាក់ថា ផ្លូវជាតិលេខ5ប្រវែង39គីឡូម៉ែត្រដែលប្រគល់ជូនអាជ្ញាធរខេត្តដាក់ដំណើរការនេះ ត្រូវបានសាងឡើងនៅដើមឆ្នាំ2017 ដោយក្រុមហ៊ុនដាយហូអាសាណុម៉ាយ៉ញវេនឈ័(Daiho Asanuma Joit Venture)ជាប្រភេទផ្លូវ4កន្លងដែលអ៊ុត កៅស៊ូប្រភេទ អាល់ហ្វាលកន់ឌ្រីត(Alfalcontrit)ដែលត្រូវបានសាងសង់រួចរាល់នៅឆ្នាំ2021នេះហើយត្រូវប្រគល់ជូនអាជ្ញាធរដើម្បីដាក់ដំណើរការ។

ក្នុងឱកាសដែលទទួលបើកផ្លូវអោយដំណើរការឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយរាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ(JICA)ជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងផ្លូវជាតិលេខ5ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យដល់ស្រុកថ្មគោលខេត្តបាត់ដំបង ដែលត្រូវបានប្រគល់ជូនដាក់អោយដំណើរនិងចរាចរណ៍ ហើយសុំអោយសមត្តកិច្ចជំនាញខាងចរាចរណ៍ផ្លូវគោកជួយណែនាំការចរាចរណ៍ដល់ប្រជាពលរដ្ឋ បើកបរលើផ្លូវប្រភេទ 4កន្លងការពារសុវត្ថិភាពមិនឲ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *