លោកជំទាវអភិបាលខេត្ត ចុះពិនិត្យការងាររៀបចំមណ្ឌលថ្មី ត្រៀមលក្ខណៈសម្រាប់ពលករមកពីប្រទេសថៃ

ដោយ៖ នីយ៉ា

ខេត្តប៉ៃលិន ៖ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌល ប៉ៃប៉ៃលិរួមជាមួយអភិបាល រង ខេត្ត  បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យ និងពន្លឿន ការងារ រៀបចំមណ្ឌលចត្តាឡីស័កថ្មី ដដើម្បីត្រៀមផ្ទេរ ពលករមកពីប្រទេសថៃ ។

នៅក្នុងការចុះពិនិត្យក្រុមការងារ  កន្លែងមណ្ឌលត្រៀមធ្វើចត្តាឡីស័កថ្មី ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោកជំទាវ  បាន  ស្រីមុំ  អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលខេត្តប៉ៃលិន មានការយកចិត្តទុកដាក់ចំពោះពលករ ដែលធ្វើដំណើរមក ពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយនឹងអ្នកកើតជំងឺកូវីដ ១៩ ដោយត្រូវយកពួកគាត់ដាក់ឱ្យនៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃសិន ដើម្បីកុំឱ្យជំងឺនេះ ឆ្លងរាលដាលចូលទៅក្នុងសហគមន៍ មុននឹងបញ្ជូនទៅកាន់ខេត្តខ្លួន ។ ប៉ុន្តែនៅពេលនេះ ដោយសារពលករ និងប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសាលារៀនមួយចំនួន ខណ:ពេលដែលសិស្សានុសិស្ស មួយចំនួន មិនទាន់បានចូលរៀននៅឡើយ ជាពិសេស សិស្សរៀនក្នុងវិទ្យាល័យ ដែលយកធ្វើជាមណ្ឌលព្យាបាល អ្នកជំងឺកូវីដ ១៩ និងមណ្ឌលចត្តាឡីស័ក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *