អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ20គ្រួសារ នៅស្រុកមង្គលបូរីដែលជម្លៀសរកទីទួលសុវត្ថិភាព

ដោយ៖​សៅ នៅ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀង និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ20គ្រួសារ នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ៏យ ដែលជម្លៀសរកទីទួលសុវត្ថិភាពនៅព្រឹកថ្ងៃទី23 ខែកញ្ញា ឆ្នាំ2021នេះ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានឲ្យដឹងថា  រហូតដល់ថ្ងៃទី23ខែកញ្ញា នេះស្រុកមង្គលបូរីមាន 4ឃុំហើយរងគ្រោះដោយទឹកជំនន់មាន ឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក និងឃុំបត់ត្រង់ ជាឃុំរស់នៅតាមដងស្ទឹងមង្គលដែលប៉ះពាល់ប្រជាពលរដ្ឋ186គ្រួសារស្មើនិង186ខ្នងផ្ទះ និងជម្លៀសរកទទួលសុវត្ថិភាពចំនួន 20គ្រួសារ ប៉ៈពាល់ដំណាំកសិកម្មមានស្រូវ5.176ហិកតា ដំណាំរួមផ្សំ03ហិកតា សាលារៀនចំនួន6កន្លែង វត្ត2កន្លែង ទឹកលិចនិងហូរកាត់ចំនួន32ខ្សែប្រវែង6.245ម៉ែត្រ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា រហូតដល់នៅថ្ងៃទី23 ខែកញ្ញា ឆ្នាំ2021 ទឹកជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់17ឃុំ ក្នុងចំណោម 05ស្រុក/ក្រុង ដែលប៉ះពាល់ប្រជាពលរដ្ឋចំនួន5,130គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្រុកមង្គលបូរីចំនួន20គ្រួសារស្ថិតភូមិ.ឃុំបត់ត្រង់ ស្រុកមង្គលបូរី ដែលត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពឱកាសនោះបាននាំយកអំណោយមានកៅស៊ូតង់និងគ្រឿងបរិភោគចែកជូនប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋដែលត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពចំនួន២០គ្រួសារ កងកម្លាំងចម្រុះកំពុងធ្វើជម្រោកជូននៅលើផ្លូវវាងក្រុងសិរីសោភ័ណត្រូវបានដាក់ក្រុមគ្រូពេទ្យ និងកម្លាំងនគរបាល ហើយបានណែនាំបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធាន៣ការពារនិង៣កុំបង្កាទប់ស្កាត់កូវីដ.-19ក្នុងសហគម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *