លោកជំទាវ តុង ណារី និង ឯកឧត្តម អម សុភា ដឹកនាំថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំ « ពិគ្រោះយោបល់លើកទី២ លើសេចក្ដីព្រាងស្ដីពី ផែនការយុទ្ធសាស្ដ្រ ស្ដីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ »តាមប្រព័ន្ធវីដេអូរZoom

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ និងឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ចើញថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធចូលរួមកិច្ចប្រជុំ « ពិគ្រោះយោបល់លើកទី២ លើសេចក្ដីព្រាងស្ដីពី ផែនការយុទ្ធសាស្ដ្រ ស្ដីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ »ក្រោមអធិបតីភាពឯកឧត្តម សំ ហេងបុរស រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមទីប្រឹក្សាក្រសួង ស.អ.យ  ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រីនិងកុមារ រាជធានី-ខេត្ត អភិបាលរងខេត្ត មន្រ្ដីទទួលបន្ទុកកិច្ចការនារី និងកុមារ ប្រធានផ្នែកកិច្ចការពារកុមារអង្គការយូនីសេហ្វ នាយករងប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីប្រមូលធាតុចូលបន្ថែមអោយគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការយុទ្ធសាស្រ្តដែលជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឺងសមត្ថភាពនិងបង្កើនចំនួនកំលាំងសេវាសង្គមអោយសមមាត្រនិងប្រជាជនដើម្បីលើកកំពស់កំលាំងសេវាសង្គមកិច្ចនៅកម្ពុជាក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តប្រកបដោយចក្ខុវិស័យច្បាស់លាស់និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងគាំពារសុខមាលភាពរបស់ប្រជាជនជាមួយនិងអ្នកវិជ្ជាជីវៈដែលត្រឹមត្រូវនិងពិតប្រាកដក្នុងការផ្តល់សេវាសង្គមដល់ជនរងគ្រោះ និង ងាយរងគ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *