ប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារ ដោយសារជួបវិបត្តិជម្ងឺកូវីដ១៩ ចំនួន២៥៩គ្រួសារ នៅស្រុកសាលាក្រៅ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានចុះស្រង់ស្ថិតិពីប្រជាពលរដ្ឋ ដែលទទួលរងការខ្វះខាតនូវស្បៀងអាហារ ដោយសារជួបវិបត្តិនៃជម្ងឺកូវីដ-១៩ ទើបរហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុ មការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារចែកជូនដល់ពួកគាត់តែម្តង ។  ប្រភពដដែលបានបន្តទៀតថា គ្រឿងឧបភោគបរិភោគទាំងនោះ រួមមានដូចជា ៖ អង្ករ៤០គីឡូ ក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធដបធំ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា៥០០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី  ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២៥៩គ្រួសារ ដែលទទួលរងនូវភាពខ្វះខាត ក្នុងវិបត្តិនៃជម្ងឺកូវីដ-១៩ ចំនួន៤ឃុំ នៅក្នុងស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។ ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលទទួលរងរបួសពិការ ក៏ទទួលបានថវិកាចំនួន៥០០០០រៀល បន្ថែមពីឯកឧត្តម អ៊ី ឈាន ជារដ្ឋលេខាធិការក្រសួងការពារជាតិផងដែរ ។  បើតាមលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  និងជាអភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ៖ ដោយសារបញ្ហាវិបត្តិជម្ងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបាន ដូចកាលពីមុន ។ លោកជំទាវ បន្តទៀតថា អំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយ:ពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត ។ លោកជំទាវបញ្ជាក់ថា ករណីប្រជាពលរដ្ឋឆ្លងជម្ងឺកូវីដ-១៩ ទាំង១៤នាក់ គឺជាការនាំចូលមកពីប្រទេសថៃ មិនមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ខេត្តប៉ៃលិន នោះឡើយ ហើយអ្នកជម្ងឺកូវីដ-១៩ ទាំងអស់នោះ បានជាសះស្បើយទាំងស្រុងចំនួនព១៣នាក់ហើយដែរ ដោយអាជ្ញាធរខេត្ត ក៏បានជូនដំណើរឱ្យពួកគាត់ត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញ អស់ហើយដែរ នៅសល់តែម្នាក់ប៉ុណ្ណោះ ។ លោកជំទាវក៏បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ តាមដងផ្លូវទីសាធារណៈ ឱ្យបានស្អាតជានិច្ច ដើម្បីសុខភាព និងសោភ័ណភាព ។ តែយើងក៍ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះបញ្ហាជម្ងឺកូវីដ-១៩ ដ៍កាចសាហាវខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែល ជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ ។  ម្យ៉ាងវិញទៀត មន្រ្តីមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ ជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ កាល:ទេស: ។ ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានអប់រំណែនាំដល់មន្រ្តីនៅតាមអង្គភាពនានា និងនៅក្នុងមូលដ្ឋាន គឺមិនត្រូវជាមន្រ្តីផ្លែល្វា និងមន្រ្តីឡេមឡឺមនោះឡើយ ដោយមន្រ្តីផ្លែល្វា ជាមន្រ្តី ល្អតែនៅនឹងមុខ មិនយកចិត្តទុកដាក់នឹងការងារ រីមន្រ្តីឡេមឡឺម បានតែអេបអប ដើរហែហមយកមុ ខ យកមាត់ តែចំណែកការងារគ្មានឆន្ទ: និងមិនស្មោះត្រង់ ដោយទម្លាក់កំហុសទៅលើអ្នកដទៃ ។ លើសពីនេះ យុវជនទាំងអស់ ត្រូវកសាងសមត្ថភាពរបស់ខ្លួនឱ្យបានចេះដឹងជ្រៅជ្រះ ខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបន្តវេណនៅថ្ងៃអនាគត់ ៕ ដោយ ៖ នីយ៉ា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *