អភិបាលខេត្តត្បូងឃ្មុំ លើកទឹកចិត្តទាំងស្មារតី និងសម្ភារៈដល់កងកម្លាំងឈរជើងតាមទីតាំងគោលដៅ បញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

ត្បូងឃ្មុំ :  ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ  នាព្រឹក ថ្ងៃទី ២៣  ខែកញ្ញា  ឆ្នាំ ២០២១ នេះ  បាន អញ្ជើញ ចុះ ជួប សាកសួរ សុខទុក្ខ ដល់អាជ្ញាធរ និងកងកម្លាំង  ដែលកំពុងឈរជើងនៅទីតាំងគោលដៅ ចំនួន៤  ក្នុងស្រុកក្រូចឆ្មារ  ដើម្បីផ្តល់ការលើកទឹកចិត្ត និងជំរុញណែនាំបន្តពង្រឹងនូវវិធានការនានា  ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ-១៩  ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានណែនាំជំរុញដល់មន្ត្រីនគរបាលទាំងអស់ត្រូវបន្តធ្វើកិច្ចការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមនូវគោលនយោបាល «ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាបន្តឈរជើងនូវគោលដៅនេះឲ្យបានល្អ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម អភិបាលខេត្ត បន្តទទូចដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវ្តតន៍ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព នូវវិធានការ«៣កុំ-៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល ជៀសឆ្ងាយពីជំងឺដ៏អន្តរាយនេះ។

ជាមួយគ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ  បានដឹកនាំ ក្រុមការងារបន្តចុះពិនិត្យភូមិសាស្ត្រមួយចំនួនបន្ថែមទៀត ក្នុងស្រុកក្រូចឆ្មារ ដើម្បីបន្តក្តាប់ព័ត៍មាន ដាក់ចេញវិធានាការនានា ធានាបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩  ។

គួរ បញ្ជាក់ ថា  ក្នុងឱកាសចុះ ជួប សាកសួរ សុខទុក្ខ នោះ  ឯកឧត្តមអភិបាលខេត្ត  ក៏បានឧបត្ថម្ភ មី៤០កេស ទឹកសុទ្ធ៤០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រ និងកងកម្លាំងប្រមាណ៨៥នាក់ ថវិកាក្នុងម្នាក់២ម៉ឺនរៀល  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *