ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង:ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបន្តរៀបយុទ្ធនាការចាក់វ៉ាក់សាំងសារទឹក អុតក្តាម និងជម្ងឺដុំពកស្បែកគោក្របីក្រោមអធីបតីភាពលោកដោក ប៊ុនថុន ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំពេជ្រចង្វារតំណាងអោយឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពេជ្រចង្វារ លោក.ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក.លោកស្រីប្រធានការិយាល័យ អាជ្ញាធរស្រុក ឃុំ ភូមិ ពេទ្យសត្វស្រុក ពេទ្យសត្វភូមិ និងមន្រ្តីជំនាញចុះចាក់នៅភូមិតាំងត្រពាំង ឃុំពេជ្រចង្វារ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
លោក.ដោក ប៊ុនថុន.ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងនិងជាតំណាងលោក.កុលប៊ុនលី.ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំពេជ្យចង្វាបានមានប្រសាស៍ស្តីពីគោលបំណងផ្សព្វផ្សាយពីជម្ងឺឆ្លងសត្វពិសេសជម្ងឺដុំពកស្បែកគោក្របី វាជាជម្ងឺមួយថ្មីដែលទើបនិងកើតក្នុងឆ្នាំនេះដែលបានរីករាលដាលមកពីប្រទេសថៃនិងវៀតណាម ។
ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក ងិន ហ៊ុន និងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងលោកដោកប៊ុនថុន បានបញ្ជាក់ឲ្យដឹងទៀតថាមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាទាំង ២៥ រាជធានីខេត្តគឺកើតមានជំងឺសត្វគោក្របីគ្រប់គ្នាហើយចំពោះវិធីព្យាបាលជម្ងឺដុំពកនៅលើស្បែកនេះមានតែការចាក់វ៉ាក់សាំងនាទីដែលពេលចាក់វ៉ាក់សាំងរួចវាមានប្រសិទ្ធភាពបង្ការនិងការពារជំងឺនេះបានរហូតដល់រយៈពេល ៣ ឆ្នាំ ។
ជាមួយគ្នានេះដែរនៅពេលសត្វគោក្របីកើតជំងឺនេះបងប្អូនទៅលាងទឹកសត្វនិងសាប៊ូឲ្យបានស្អាតហើយយកថ្នាំទឹកពណ៌ខៀវដែលចែកជូននេះទៅលាបលើដុំពកសត្វទាំងនោះវានឹងបានឆាប់ជាសះស្បើយហើយ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំជឿតាមការបណ្ដាញសង្គមដែលផ្សព្វផ្សាយថាយកទឹកដូងស្លឹកមនមកបុកអោយគោផឹកនោះអាចជាសះស្បើយពីជំងឺដុំពកលើស្បែកនេះគឺជារឿងមិនពិតឡើយ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន បានបញ្ជាក់ឲ្យដឹងថានៅក្នុងខេត្តកំពង់ឆ្នាំងមានសត្វគោក្របីសរុបជាង ២០ ម៉ឺនក្បាលក្នុងនោះក្របីមានចំនួន ២ ម៉ឺនក្បាលដោយឡែកចំពោះជំងឺដុំពកលើស្បែកសត្វគោថ្មីៗនេះខេត្តកំពង់ឆ្នាំងមានសត្វគោក្របីចំនួនជាង 4ពាន់ ក្បាលកើតជម្ងឺក្នុងមានភាគច្រើននៅលើចំនួន ៣៣ ក្បាលបានឈឺងាប់ ។តែក្រោយពីយើងបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ខែកន្លងមកនេះជាលទ្ធផលសត្វគោក្របីជាង ២ ពាន់ក្បាលបានជាសះស្បើយនិងជាងមួយពាន់ក្បាលទៀតកំពុងធ្វើការព្យាបាល ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានថ្លែងអំណគុណដល់ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូ រាជ រដ្ឋាភិបាល កម្ពុជា ទទួល បន្ទុក អគ្គនាយក ដ្ឋាន សុខភាព សត្វ និងផលិតកម្មសត្វដែលបានផ្តល់វ៉ាក់សាំងនេះ បានថ្លែងអំណរគុណដល់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងរួមនិងសហការីដែលចុះជួយចាក់វ៉ាក់សាំងផ្ទាល់ និងជាការយកចិត្តទុកដាក់ របស់ សម្តេចចៅហ្វាវាំង គង់សំអុល , ឯកឧត្តមទេសរដ្ឋមន្ត្រី គុយសុផល និង ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ពេជ ចង្វារ ។
ជាលទ្ធផលក្រុមការងារការងារចាក់វ៉ាក់សាំងដល់សត្វគោរបស់ប្រជាពលរដ្ឋបានចំនួន ៣០០ក្បាល និងបានចែកថ្នាំម៉្លូមេទីឡែនដល់កសិករចិញ្ចឹមគោបាន១៤៥គ្រួសារ ចែកថ្នាំព្យាបាល និងបរិក្ខារបសុពេទ្យដល់ពេទ្យសត្វស្រុកបរិបូណ៍ចំនួន២នាក់ និងពេទ្យសត្វភូមិ ចំនួន៥នាក់៕