ពលរដ្ឋនៅក្រុងកំពង់ឆ្នាំងទទួលបានមួកសុវត្ថិភាពនៅក្នុងពិធីកាន់បិណ្ឌ

ដោយ៖សុក្ខារិន

ខេត្តកំពង់ឆ្នាំង ៖មួកសុវត្ថិភាពជាច្រើន ត្រូវបានឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងឯកឧត្តម  ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ  ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តអារញ្ញិការាម សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

មានប្រសាសន៍ឧ៌កាសនោះ ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា រៀងរាល់ពិធីបុណ្យជាតិធំៗ ការប្រើប្រាស់ផ្លូវគឺមានសភាពកកស្ទះច្រើនខុសពេលធម្មតា ដូចនេះ ដើម្បីធានសុវត្ថិភាពក្នុងការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋទាំងអស់តែគោរពច្បាប់រាល់ពេលបើកបរ ដោយចេះគោរពសិទ្ធគ្នាទៅវិញទៅមក ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចាំថា ពេលចេញដំណើរដោយជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពព្រោះថា ពាក់មួកសុវត្ថិភាពវានឹងជួយសម្រាលពីរបួសធ្ងន់មកស្រាលនៅពេលយើងជួបគ្រោះថ្នាក់ចរាចរណ៌ដោយចៃដន្យណាមួយ ។

ជាមួយគ្នានេះដែរនៅពេលបើកបរសូមប្រកាន់ខ្ជាប់ក្រមសិលធម៌ទាំង១០ដែលគណៈកម្មការជាតិសុវត្ថិភាព ចរាចរណ៌បានណែនាំក្នុងនោះមាន គឺមិនត្រូវបានបើកបរហួសល្បឿនកំណត់, មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹង, មិនត្រូវបើកបរដោយការប្រើប្រាស់គ្រឿងញៀន និងមិនត្រូវបើកបរក្នុងស្ថានភាពងោកងុយ ។

គួរបញ្ជាក់ថាពិធីចែកមួកសុវត្ថិភាពដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីឧបត្ថម្ភរបស់ក្រសួងសារធារណការនិងដឹកជញ្ជូន ផ្តល់តាមរយ: មន្ទីរសាធារការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *