លោក សុខ សាន្ដតារ៉ា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមការងារបិទខ្ទប់នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ៖ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក សុខ សាន្ដតារ៉ា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមការងារបិទខ្ទប់នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ និងមានការចូលរួមពីក្រុមការងារខេត្តចុះជួយឃុំម្លូព្រៃពីរ។

នាឱកាសនោះ លោក សុខ សាន្ដតារ៉ា បានពាំនាំនូវការផ្ដាំសួរសុខទុក្ខពីឯកឧត្ដម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិខេត្តព្រះវិហារ ឯកឧត្តម ឡុង  សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឲ្យក្រុមការងារខិតខំយកចិត្តទុកដាក់ គ្រប់គ្រង ណែនាំប្រជាជនអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តក្នុងការបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។

ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរដល់ ក្រុមការងារសូមអោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពារ និងរក្សានូវអនាម័យខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរលោកក៏បានឧបត្ថម្ភសម្ភារ ថវិកា និងគ្រឿងឧបភោគ បរិភោគ ក្នុងនោះ៖ -លោក សុខ សាន្ដតារ៉ា អង្ករ២០០គក្រ មី០៨កេស ត្រីខ០៨យួរ ទឹកស៊ីអ៊ីវ០៨យួរ ទឹកសុទ្ធ៤០យួរ និងថវិកា៦០ម៉ឺនរៀល ក្រុមការងារខេត្តចុះជួយឃុំម្លូព្រៃពីរ មី១០កេស អាកុល៣០លីត្រ និងម៉ាស់ចំនួន១០ប្រអប់ និងបានឧបត្ថម្ភថវិការចំនួន ១លានរៀល ដល់ប៉ុស្តិ៍សុខភាពប្រើសក្អក សម្រាប់ដាក់លូរំដោះទឹកនៅមុខប៉ុស្តិ៍ដើម្បីសំរួលដល់ប្រជាជនមកទទួលសេវាមានភាពងាយស្រួល និងប្រកបដោយផាសុខភាពផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *