ដោយ៖សាយ ហ្គន
ស្វាយរៀងៈលោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការដ្ឋានអោយដំណើរសាងសង់គម្រោងកែលំអផ្លូវដីក្រាលបេតុងអាមេ ប្រវែង ៥៤២ម៉ែត្រ កម្រាស់បេតុង ០.១៥ ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែល អនុវត្តដោយក្រុមហ៊ុន នូ ប៊ុនថន ដែលបានដេញថ្លៃបានសំរាប់អនុវត្ត របស់រដ្ឋបាលឃំុព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
នៅក្នុងកម្មវិធីនេះដែរលោកអភិបាលស្រុកបានណែនាំបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យចេះអនាម័យបន្ថែម និងបន្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងបាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏ដូចជាការក្រើនរំលឹកឲ្យបងប្អូននៅមូលដ្ឋានអោយចេះការពារ នឹងធ្វើអនាម័យទើបមានសុខភាពល្អ ជៀសផុតពីជម្ងឺឆ្លង ជាពិសេសជៀសផុតជម្ងឺឆ្លងជាសកល បច្ចុប្បន្ននេះ នឹងបានចែកសម្ភារះអនាម័យជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥៥នាក់ ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីនេះ ក្នុងម្នាក់ៗទទួលបានម៉ាស់១ប្រអប់ ស្មើនឹង៤០ម៉ាស់ និងអាល់កុល១ដប ស្មើ០.៥០លីត្រ។
ហើយជាចុងបញ្ចប់នៃកម្មវិធី នេះលោក អភិបាលស្រុកកំពង់រោទិ៍ក៏បាន ប្រគេនបច្ឆ័យជូនដល់ព្រះសង្ឈចំនួន២ព្រះអង្គនៅរដូវបុណ្យភ្ជុំបិណ្ឌថ្ងៃទី១នេះផងដែរ៕