ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2021 លោកវរសេនីយ៍ឯក ឃូ សុផាន់ មេឃបញ្ជាការរងនាយសេនាធិការ និងជាលេខាធិការសមាគមន៍អតីតយុទ្ធជនខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុសុភា
មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ ស.អ.ក យកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន 16 លានរៀល លិខិតចូលរួមមរណៈទុក្ខ និងអង្ករ ចំនួន200 គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនចំនួន 4 គ្រួសារ នៅ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
1.ឈ្មោះ សុំ សន ភេទប្រុស អាយុ 61ឆ្នាំ នៅភូមិ អូរកំណប់ ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ បានទទួលមរណៈទៀតថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021 ។
2.ឈ្មោះ កងសារិន ភេទប្រុស អាយុ 62 ឆ្នាំ នៅភូមិ ព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ទទួលមរណៈភាពថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 ។
3.ឈ្មោះ ប៉ា ហៀង ភេទប្រុស អាយុ 64 ឆ្នាំ នៅភូមិ ព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ទទួលមរណភាពថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ។
4.ឈ្មោះ មែន សិត ភេទស្រី អាយុ 84 ឆ្នាំ នៅភូមិ ជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ទទួលមរណៈភាពថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2021 ។
នៅបញ្ចប់ពិធីគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិនមេបញ្ជាការកងទ័ពជើងគោកដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខទុក្ខគ្រួសារអតីតយុទ្ធជនដោយមិនបានទុកអោយនៅឯកកោនោះឡើយ ៕