អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តជ័យគីរី (ភ្នំហាន់ជ័យ ) ក្នុងស្រុកកំពង់សៀម

កំពង់ចាម :  ឆ្នាំនេះ ពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានចាប់ផ្តើម ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា  ដល់ថ្ងៃទី ៦  ខែតុលា  ដែលមានរយៈពេល១៤ថ្ងៃ សម្រាប់ ការកាន់បិណ្ឌ និង១ថ្ងៃចុងក្រោយ ជាថ្ងៃភ្ជុំធំ។

ដោយឡែក ថ្ងៃពុធ  ខែកញ្ញានេះ ជាថ្ងៃកាន់បិណ្ឌ វេន ទី ១   ឯកឧត្ត  អ៊ុន ចាន់ដា អភិបាល  នៃ គណៈ អភិបាល ខេត្តកំពង់ចាម  បាន ដឹកនាំ មន្ត្រី រាជការ  មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត  និង អាជ្ញាធរ មូលដ្ឋាន   រួម ជាមួយ  ពុទ្ធបរិស័ទ ជិត ឆ្ងាយ   ចូលរួមកាន់បិណ្ឌវេនទី១ ព្រមទាំង បាន នាំ យក គ្រឿង  ឧបភោគ បរិភោគ ចង្ហាន់ រួមនឹង បច្ច័យ មួយ ចំនួន    វេរ ប្រគេន ដល់ ព្រះសង្ឃ  ដែល គង់ ចាំ ព្រះ វស្សា អស់ កាល ត្រីមាស  នៅវត្តជ័យគីរី   (ភ្នំហាន់ជ័យ ) ក្នុង ស្រុក កំពង់ សៀម ខេត្តកំពង់ចាម   ដេីម្បី ឧទ្ទិស កុសល ផលបុណ្យ ជូនទៅដល់បុព្វការីជន ទាំងអស់ ដែលបានចាកឋានទៅកាន់លោកខាងមុខ  រួមទាំង   ប្រជាពលរដ្ឋ  ដែលបាន ស្លាប់ បាត់បង់ ជីវិត ដោយ ជំងឺ កូវីដ -១៩   ផង ដែរ  ។

គួរ បញ្ជាក់ ថា  ទេយ្យទាន  និង បច្ច័យ ដែលវេរ ប្រគេន ដល់ ព្រះសង្ឃ ក្នុងឱកាសកាន់បិណ្ឌវេនទី១ នេះ រួមមាន  បច្ច័យ សរុប   ចំនួន   ៥លាន  ៤សែនរៀល  និង១០០ដុល្លារ   អង្ករ  ២០០គីឡូក្រាម  មី  ៥កេស  ទឹកបរិសុទ្ធ  ៥កេស  ទឹកក្រូច  ៥កេស  ទឹកដោះគោខាប់  ១កេស ធំ  តែ  ៥កញ្ចប់  ស្ករស  ៥គីឡូ  ចង្ហាន់  ៧ស្រាក់  និង ផ្លែឈើ  ៥កន្ត្រក  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *