បុរសម្នាក់រងគ្រោះឆក់ចរន្តអគ្គិសនីអំពូលចង្រិតបណ្ដាលឱ្យស្លាប់នៅស្រុកស្អាង

ដោយ៖ភាវុន

កណ្ដាល  ៖ បុរសម្នាក់រងគ្រោះឆក់ចរន្តអគ្គិសនីអំពូលចង្រិតបណ្ដាលឱ្យស្លាប់ នៅចំណុចព្រែកទុយោស្ថិតនៅភូមិលេខ៣ ឃុំ ប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល នាថ្ងៃ‌ទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាន់ ទិត្យ ភេទប្រុសអាយុ៦១ឆ្នាំ ជនជាតិវៀតណាម មុខរបរនេសាទ មានទីលំនៅភូមិលេខ៣ប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច ជនរងគ្រោះបានទៅមើលអំពូលភ្លើងដាក់យកចង្រិតបាត់យូរពេកប្រហែល១ម៉ោង។ ពេលនោះប្រពន្ធជនរងគ្រោះបានទៅតាមមើលពេលនៅដល់កន្លងកើតហេតុបានឃើញជនរងគ្រោះដេកថ្កាប់មុខដៃខាងធ្វេងកាន់ខ្សែភ្លើងទើបដឹងថា«ប្ដីរបស់ខ្លួនបានស្លាប់នៅហើយ»ហើយក៏រាយការណ៍មកសមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចពិនិត្យកន្លែងកើតហេតុប៉ុស្ដិ៍ សហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យសាកសពឃើញថាមានស្នាមដាច់២កន្លែងត្រង់ដៃម្រាមខាងឆ្វេងប្រវែង៦ សង់ទីម៉ែត្រ,ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *