ដោយ៖សុក្ខារិន
ខេត្តពោធិ៍សាត់ :នៅវេលាម៉ោង១និង៤៥នាទីថ្ងៃទី ២១ ខែ កញ្ញាឆ្នាំ ២០២១ ម្សិលមិញសមត្ថកិច្ចនគបាលស្រុកតាលោកសែនជ័យធ្វើការឃាត់ខ្លួនបុរសម្នាក់ករណីរំលោភលើអនិតិជនបន្ទាប់ពីក្រុមគ្រួសារដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ។
អធិការនគរបាលស្រុកតាលោសែនជ័យលោកវរសេនីយ៍ទោ អ៊ុលហៃ បានអោយដឹងនៅថ្ងៃទី២២កញ្ញា២០២១នេះថា
ជនរងគ្រោះឈ្មោះ ណ.ស.ខ.អាយុ១៣ឆ្នាំរសនៅភូមិជ្រៃក្រឹម ឃុំផ្ទះរ៉ុង ស្រុកតាលោសែនជ័យ ។
ដោយឡែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ឆនឆៃណា ហៅ ឆៃភេទប្រុសអាយុ ៤១ឆ្នាំរសនៅភូមិបាក់ត្រកួន ឃុំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់មានមុខរបរលក់ដើរលក់ខោអាវ ។
អធិការនគបាលស្រុកតាលោសែនជ័យលោកវរះសេនីយ៍ទោ អ៊ុលហៃ បានអោយដឹងទៀតថាសមត្ថកិច្ចខាងលោកបានទទួលព័ត៌មានតាមរយះទូរសព្ទពីឈ្មោះ ជិនខ្លី មេភូមិជ្រៃក្រឹមមានករណីរួមភេទជាមួយអនិតិជននៅចំណុចសាលាមតេយ្យអង្កការចេរភាពដែលស្ថិតក្នុងភូមិ ឃុំ ស្រុកខាងលើដើម្បីពិនិត្យស្រាវជ្រាវ ។
នៅចំពោះមុខសមត្ថកិច្ចជនរងគ្រោះជនរងគ្រោះឈ្មោះ ណ .ស.ខ. ភេទស្រី អាយុ 13 ឆ្នាំ(សិស្ស)រស់នៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់បានប្រាប់សមត្ថកិច្ចថានៅវេលាម៉ោង 12 និង 15 នាទីថ្ងៃ ខែ ដដែលជនរងគ្រោះ និង ប្អូនស្រី ឈ្មោះ ណយ សុខា ភេទស្រី អាយុ 8 ឆ្នាំបាន នាំគ្នាទៅបេះផ្លែត្របែកនៅម្ដុំខាងក្រោយ សាលាមត្តេយ្យអង្គការចេរភាព ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យស្រាប់តែជនសង្ស័យ ឈ្មោះ ឆន ឆៃណា (ហៅឆៃ)ភេទប្រុសអាយុ 41 ឆ្នាំ
បានជិះម៉ូតូ រឺម៉កមកដល់ ក៏ឈប់ម៉ូតូរួចជួបជាមួយជនរងគ្រោះ និង ប្អូនស្រីរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យបានឲ្យលុយចំនួន ១០០០រៀល ទៅប្អូនស្រីរបស់ជនរងគ្រោះ ដើរទៅទិញនំ រួចជនសង្ស័យ បានចាប់ ឱប ថើប អង្អែល ជនរងគ្រោះ បានមួយសន្ទុះ ក៏ ជនសង្ស័យបានបបួលជនរងគ្រោះទៅកន្លែងចម្ការដើមប្រេងខ្យល់ ស្រាប់តែម្ដាយរបស់ជនរងគ្រោះឈ្មោះ កាន់ សម្បត្តិ ភេទស្រីអាយុ ៣៧ ឆ្នាំ បានមកទាន់ កំពុងដើរចេញពីក្នុងព្រៃហើយកុមារីរកគ្រោះបានប្រាប់ទៅម្ដាយថាជនសង្ស័យខាងលើបានធ្វើសកម្មភាពចាប់រំលោភខ្លួនពេលនោះម្ដាយឃើញសកម្មភាពបែបនេះ ក៏រាយការណ៍ជូនលោកមេភូមិនិងប្រជាការពារហើយជនរងគ្រោះ បានឆ្លើយប្រាប់ម្តាយថា ជនសង្ស័យខាងលើធ្លាប់បាន ចាប់រំលោភខ្លួនបានសម្រេចចំនួន ២ លើក កាលពីកន្លះខែមុន។
បន្ទាប់ពីជនរងគ្រោះបំភ្លឺសព្វគ្រប់ហើយ សមត្ថកិច្ច បានដល់កាតឃាត់ខ្លួនជនសង្ស័យខាងលើនៅនិងកន្លែងកើតហេតុ រួម និង ម៉ូតូ 01 គ្រឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចយើងបានរាយការណ៍ជូនស្នងការនគបាលខេត្តនិងសុំគោលការសម្របសម្រួលទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនិងបង្កសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តតាមនីតិវិធីនៅថ្ងៃនេះផងដែរ៕