ផ្នែក និងសង្កាត់ រដ្ឋបាល ជលផល សហការ កងកម្លាំង ចុះបង្រ្កាប បទល្មើស ននេសាទ.នៅក្នុង រដូវ បិទ

កំពង់ធំៈ  លោក  ហុក  ម៉ុន.នាយរង សង្កាត់ រដ្ឋបាល ជលផល ពាមបាង.សហការ ជាមួយ កម្លាំងប៉ុស្តិ៍នគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំស្រឡៅ  នគរបាលស្រុកតាំងគោក.សហគមន៍នេសាទដូនស្តើង សហគមន៍នេសាទ បន្តសកម្មភាពរុះរើវះកាត់របាំងសាច់អ៊ួន និងស្បៃមុង  នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០២១។

ឈាន ចូល រដូវ បិទ នេសាទ  តាមសារាចរណែនាំ របស់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ  មន្ទីរ កសិកម្ម ខេត្ត កំពង់ធំ.បានមមាញឹក និងយកចិត្តទុកដាក់មកលើ ការថែរក្សាអភិរក្យមច្ឆាជាតិ ធ្វើ ការ បិទនេសាទដើម្បីឲ្យត្រីបន្តពងកូន។

សកម្មភាព នៃ ការ បង្រ្កាប បទ ល្មើស នេសាទ បាន ធ្វើ ឡើង នៅ ចំណុច ត្រពាំងក្រចាប់ ត្រពាំងអាស្មាត.ព្រែកបុស្ស.ឃុំពាមបាង ស្រុកស្ទោង និងគោកត្របែក  រោងសេះ ឃុំស្រឡៅ ស្រុកតាំងគោក ស្ទឹងកំបុត ទំនប់ដាច់ ត្រើយបង្កង ឃុំបារាយណ៍ ស្រុកបារាយណ៍  ទីតាំង ខាងលើនេះ មានប្រជាកសិករ  បានប្រើប្រាស់ឧបករណ៍នេសាទ ដែល ត្រូវ បាន ហាម ឃាត់.ដែលជាបទល្មើសជលផល។លទ្ធផលនៃការបង្រ្កាប បានចុះរុះរើ កាប់បំផ្លាញចោលវត្ថុតាងមានរបាំងសាច់អួន និងស្បៃមុង ២០ របាំង ប្រវែង២០៤០ម៉ែត្រ ឡុក ចំនួន០៩គ្រឿងលូ ចំនួន ៣០ មាត់បង្គោល ចំនួន១៤ ៧០ដើមចាក់លែងត្រី ចំនួន៧២គគ្រ សម្រាប់ វត្ថុតាងត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផល។

លោក ប៉ែន  វណ្ណ រិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេ ត្តកំពង់ធំ.បានឲ្យដឹងថា ចំពោះ បទល្មើស នេសាទ នៅ ក្នុង ខេត្ត កំពង់ធំ.មិន ថារដូវបិទ ឬរដូវបើកនេសាទនោះទេ.គឺលោកជម្រុញឲ្យរដ្ឋបាលជលផល ចុះបង្រ្កាប បទល្មើស នេសាទ ជាប្រចាំ.តែ ក្នុង នោះ ក៏តែងតែមានការខ្វះចន្លោះ ខ្លះ ដែរ ដោយ សារមន្ត្រីមានគ្នាតិចតែក្រុមការងារថ្នាក់កណ្តាល ដែលដឹកនាំដោយ  ឯកឧត្តម  ប្រតិភូ  ក៏ដូចជា អធិការចុះធ្វើការតាមបណ្តាខេត្តដែលនៅតំបន់ជុំវិញបឹងទន្លេសាប.។លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំពោះការខ្វះចន្លោះនេះ និងខិតខំប្រឹងប្រែងធ្វើការជាបន្តបន្ទាប់ និងសូម អគុណ ច្រើន ចំពោះ បងប្អូន អ្នកសារព័ត៌មាន  ដែល បានផ្តល់ព៏ត៌មា ននិងទីតាំង លោកតែងតែឲ្យកម្លាំងចុះស្រាវជ្រាវចុះបង្រ្កាប ដោយឡែក  ឯកឧត្តម រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ.ឯកឧត្តម សុខ. លូ. អភិបាលខេត្តកំពង់ធំ ឯកឯកឧត្តម.ប្រតិភូទទួលបន្ទុករដ្ឋបាលជលផល ក៏តែងតែណែនាំចង្អុលបង្ហាញ  ដល់កម្លាំង ខាងក្រោមឲ្យធ្វើការងារបង្រ្កាបជាប្រចាំ តែក៏ចៀសមិនផុតនិងមានបទើ្មសដែរ ដោយសារ ប្រជា ពលរដ្ឋ គាត់រស់នៅលើទឹក តែក៏មិនបណ្តែបណ្តោយឲ្យកើតមានបទល្មើសរហូតនោះដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *