អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យអាជ្ញាធរ ប្រេីគ្រឿងចក្រកាយរំដោះទឹកចេញពីចំណុចលិចលង់ដោយជំនន់ទឹកភ្លៀងនៅ កំណាត់ ផ្លូវជាតិលេខ៦ និងលេខ៧

កំពង់ចាម :  បន្ទាប់ពី ភ្លៀង បាន បង្អុរ ជាប់ៗ គ្នា នា ប៉ុន្មាន ថ្ងៃ កន្លងមកនេះ បានធ្វើ ឲ្យ ជន់ លិច កំណាត់ ផ្លូវជាតិ លេខ ៦ និង លេខ ៧ ប្រវែង ប្រមាណ ជា ១.០០០ ម៉ែត្រ ស្ថិតនៅ ចំណុច ភូមិ កប្បាស ឃុំ ខ្វិត ធំ  ស្រុក ព្រៃឈរ ខេត្តកំពង់ចាម បណ្ដាល ឲ្យ រំខាន ដល់ ការធ្វើ ចរាចរណ៍ ក៏ដូចជា ការ រស់នៅ របស់ ប្រជាពលរដ្ឋ ។ នៅ ព្រឹក ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម បាន ដឹកនាំ មន្ត្រី  ពាក់ព័ន្ធ  និង អាជ្ញាធរ មូលដ្ឋាន អញ្ជើញ ចុះ ពិនិត្យ ស្ថានភាព ជាក់ស្ដែង ដើម្បី រក វិធីសាស្ត្រ ជំលៀស ទឹក កុំ ឲ្យ លិចលង់ បន្តទៀត ដែល ធ្វើ ឲ្យ ខូចខាត ដល់ ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ ដល់ លំនៅដ្ឋាន របស់ ប្រជាពលរដ្ឋ ផងដែរ ។

ក្នុងឱកាស ចុះ ពិនិត្យ ដល់ទី តាំង ទឹកភ្លៀង ជន់ លិច នោះ ឯកឧត្ដម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម បាន បញ្ជា ឲ្យ អាជ្ញាធរ មូលដ្ឋាន សហការ ជាមួយ មន្ទីរជំនាញ យក គ្រឿងចក្រ កាយ ជា ប្រឡាយ ហេីយដាក់លូរំដោះ ទឹក ចេញ ដើម្បីបញ្ចៀស ការខូចខាត ដល់ហេដ្ឋារចនាសម្ព័ន្ធ និង លិច លង់ដល់ លំនៅដ្ឋាន  ក៏ដូចជា ផល ដំណាំ របស់  ប្រជាពលរដ្ឋ ។ ជាមួយ នោះ រាល់ មធ្យោបាយ ធ្វើដំណើរ គឺអាច នៅ ចរាចរណ៍ បាន ដដែល ប៉ុន្តែមិន តម្រូវ ឲ្យ បើកបរ ក្នុង ល្បឿន លឿនឡេីយ ហើយក៏ មានការ សម្រួល ចរាចរណ៍ ពី កងកម្លាំង សមត្ថកិច្ច ផងដែរ ។

គួរ បញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២០ កញ្ញា កន្លងទៅនេះ ជំនន់ទឹកភ្លៀងបានជន់លិច ទីតាំងចំនួន ៣កន្លែង គឺ ៖ ១.នៅលើកំណាត់ផ្លូវជាតិលេខ ៦ ស្ថិតនៅក្នុងស្រុកបាធាយ ១កន្លែង ។ ២.នៅលើកំណាត់ផ្លូវជាតិលេខ ៧ ស្ថិតនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ១កន្លែង ហើយទីតាំងទាំង ២កន្លែងនេះ ត្រូវបានស្ថាប័នជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន កាយជាប្រឡាយរំដោះទឹកចេញពីថ្នល់ រួចរាល់ ហើយ ។ ដោយឡែក កន្លែងទី ៣ គឺនៅចំណុចលើកំណាត់ផ្លូវជាតិ លេខ ៧ ស្ថិតក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ក៏ព្រោះតែទឹកបានហូរកាត់ថ្នល់ ដែលមានជម្រៅត្រឹមជង្គង់នោះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *