ដោយ៖សុក្ខារិន
ខេត្តកំពង់ឆ្នាំង៖រថយន្តយីឌុបដឹកឈើមួយគ្រឿងគ្មានច្បាប់អនុញ្ញាតត្រូវបានសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើ បរិបូណ៌ ដឹកនាំដោយលោក កង ចាន់ណារិន កម្លាំងផ្នែករដ្ឋបាលព្រៃឈើ និងកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ធ្វើការបង្ក្រាបបានខណះដែលរថយន្តយីឌុបដឹកឈើខាងលើនេះកំពង់ធ្វើសកម្មភាពដឹកជញ្ជូនលើផ្លូវជាតិលេខ៥។
ករណីបង្ក្រាបរថយន្តដឹកឈើខសងលើនេះបានធ្វើឡើងនៅវេលាម៉ោង ០៖៤៧នាទីយបើឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបខាងលើបានអោយដឹងតាមរយះអ្នកបើកបររថយន្តថា ឈើដែលត្រូវសមត្ថកិច្ចបង្ក្រាបនេះជារបស់លោក .ផូត. ប្រពន្ធ ឈ្មោះ.តាំងអុី .ដែលជាម្ចាស់ដេប៉ូឈើនៅដំរីស ក្រុងកំពង់ឆ្នាំង ឈើនេះដឹកមកពីខេត្តពោធិ៍សាត់ ។
ប្រភពមួយពីខេត្តពោធិ៍សាត់បានឲ្យដឹងថា រយន្តដឹកឈើខុសច្បាប់ខាងលើនេះត្រូវបានគេដឹងថាមន្ត្រីនគរបាលម្នាក់មានមុខងារជាអនុប្រធានការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ម្នាក់ជាអ្នកទទួលរត់ការសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវពីតូចដល់ធំ ។
បើយោងតាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថាម្ចាស់ដេប៉ូឈើខាងលើនេះតែងតែដឹកឈើលោតឆ័ត្រគ្មានច្បាប់ អនុញ្ញាត ហើយតែងតែនិយាយអួតក្អេងក្អាងថាបើពួកគេមានរឿងជាប់ទោសទណ្ឌនោះគឺត្រូវជាប់ទាំងសមត្ថកិច្ចពាក់ព័ន្ធតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើមិនខានព្រោះបានទទួលលាភសក្ការៈពីពួកគេជាហូរហែរដោយមានកត់ទុកក្នុងសៀវភៅទៀតផង ។
រថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបបាននោះត្រូវបានជំនាញខណ្ឌរដ្ឋបាលព្រៃឈើធ្វើការត្រួតពិនិត្យ វាស់វែង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថារថយន្តដឹកឈើខសងលើមានចំនួន ១៥,៩៥១ ម៉ែត្រគូប ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ងិនហ៊ុន.បានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី២១កញ្ញា២០២១នេះថារថយន្តដឹកឈើលោតឆត្រ័ខាងលើដែលត្រូវបានសមត្ថកិច្ចបង្ក្រាបនោះខាងលោកបាននាំយកមករក្សាទុកនៅមន្ទីកសិកម្មខេត្តហើយបានធ្វើការវាសវែងនិងកំពង់ក៍សាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ៕